ម៉ានីលឡា៖ ពហុកីឡដ្ឋាន The Rizal Memorial Sports Complex ត្រូវបានសាងសង់ឡើងដំបូងតាំងពីឆ្នាំ១៩៣៤ប៉ុន្តែសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកនេះទីលានប្រកួតសឹងគ្រប់វិញ្ញាសាកំពុងធ្វើនិងកែលម្អនៅឡើយខណៈព្រឹត្តិការណ៍ 2019 Southeast Asian Games បានឈានមកដល់ថ្ងៃប្រកួតទៅហើយ។
ភ្នាក់ងារកាសែតបរទេសមួយបានទៅមើលមជ្ឈមណ្ឌលកីឡាមួយនេះក្នុងទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាខណៈដែលមន្រ្តីរៀបចំការប្រកួតថាទីលាននានានឹងរួចរាល់ទាន់ពេលមុនពេលពីធីបើក។
Rizal Memorial Stadiumនឹងធ្វើជាម្ចាស់ផ្ទះលើកដបូងបំផុតក្នុងព្រឹត្តិការណ៍ SEA Games លើវិញ្ញាសាបាល់ទាត់បុរសដែលការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ស្អែកនេះហើយ។ ទស្សនាទីលានធ្វើមិនទាន់រួច៖