មនុស្សកំពុងមានស្នេហា មនុស្សដែលកំពុងតែស្រឡាញ់ដៃគូដ៏ងប់ងល់ ប្រាកដជាដឹងច្បាស់ថា ភាសានៃក្ដីស្រឡាញ់ អារម្មណ៍នៃក្ដីស្រឡាញ់ គឺស្រឡាញ់ស្ទើរលេប ស្រឡាញ់ស្មើជីវិត ពិតជាមិនមានអ្វីអាចបរិយាយបានឡើយ។
អារម្មណ៍នៃក្ដីស្រឡាញ់គឺ មិនចង់ឃ្លាតឆ្ងាយពីគ្នា ចង់តែនៅក្បែរៗគ្នា និយាយគ្នា ជជែកគ្នា ឮសំឡេងគ្នា ឃើញមុខគ្នា បានកាន់ដៃគ្នា នេះហើយជាអារម្មណ៍នៃសេចក្ដីស្រឡាញ់ ... មិនថាធ្វើអ្វី និយាយអ្វី នៅទីណា ដល់កន្លែងណា ជាមួយអ្នកណា ក៏មិនភ្លេចមនុស្សដែលខ្លួនស្រឡាញ់ដែរ បិទភ្នែកបើកភ្នែក ដង្ហើមចេញ ដង្ហើមចូល គឺមានតែមនុស្សម្នាក់ហ្នឹង មិនអាចបំភ្លេចបាន សូម្បីតែមួយវិនាទី។
សេចក្ដីស្រឡាញ់ដែលកំពុងតែងប់ងល់ ទោះមានអ្វីមករារាំងក៏មិនអាចបង្ខាំង ឬកាត់ផ្ដាច់បានឡើយ អារម្មណ៍មួយនេះ មានតែអ្នកដែលកំពុងតែមានស្នេហា ការស្រឡាញ់មួយដ៏ពិតប្រាកដទេ ទើបអាចយល់ពីអារម្មណ៍មួយនេះច្បាស់ វាជាអារម្មន៍មួយដែលកក់ក្ដៅ ពោរពេញទៅដោយក្ដីសុខ និងសុភមង្គលនៃក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងយូរអង្វែង។
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
Credit Photo : FAST films&photography