ប្រិយមិត្តភាគច្រេីនច្បាស់ជាស្គាល់ច្បាស់ និងបានដឹងហេីយ ថា ព្រះនាង តូច នរោត្ដម ជេនណា ទ្រង់គឺជាខ្សែរាជវង្ស ដែលមានសមត្ថភាពក្នុងការច្រៀង និងសម្តែង ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាខ្លាំង ។
ថ្មីៗនេះផងដែរ បទចម្រៀងថ្មីរបស់ទ្រង់មានចំណងជេីង ថា « កោះអូន កោះបង » បានធ្វើឱ្យមហាជនកោតសរសើរជាខ្លាំងទាំងសំណៀងរបស់ទ្រង់ រួមទាំងអត្ថន័យយ៉ាងធំធេងផងដែរ ជាពិសេសគឺមានការរួមបញ្ចូលឧបករណ៍ភ្លេងខ្មែរទៀតផង ។
នៅក្នុងបទចម្រៀងរបស់ទ្រង់ថ្មីនេះ គឺសម្ដៅទៅលេី ព្រៃកោងកាងរបស់កម្ពុជា ដែលមានសម្រស់ស្រស់ស្អាតដាច់គេ ហុំព័ន្ធជុំវិញទៅដោយសមុទ្រ និងសត្វជាច្រេីន ដែលនេះគឺជាសម្បតិ្តធម្មជាតិមួយដែល ធម្មជាតិបានផ្ដល់ឱ្យដែនដីសុវណ្ណភូមិ ដ៏បវរនៃយេីងទាំងឡាយ ។
ជាចុងក្រោយ សូមផ្ដាំទៅបងប្អូនខ្មែរទាំងអស់រួមគ្នាថែរក្សាព្រៃកោងកាងទាំងអស់គ្នា ព្រោះថានេះជាសម្បត្តិជាតិ និង ជាជម្រកសត្វជាច្រេីនអោយគង់វង្សស្ថិតស្ថេរតរៀងទៅ។
សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះទាំងអស់គ្នា៖