យើងប្រាកដជាបានដឹងហើយថា ជនជាតិបរទេស ភាគច្រើននៅលោកខាងលិចពូកែសិល្បៈតុបតែងខ្លួន និងផ្ទៃមុខប្លែកៗជាច្រើនតាមរយៈបណ្តាញទំនាក់ទំនងសង្គម ឬការបង្ហោះតាម Youtube ជាដើម ដែលការតុបតែងបែបនេះមិនសូវជាមានអ្នកចេះ និងមានទេពកោសល្យនោះទេ។
តែពិតជាប្លែក និងភ្ញាក់ផ្អើលខ្លាំង ដោយថ្មីៗនេះ កូនខ្មែរមួយរូបត្រូវបានគេដឹងថាមានចំណេះ និងជំនាញនៅក្នុងការតុបតែងផ្ទៃមុខបែបប្លែកៗរូប 3D មិនចាញ់ជនជាតិបរទេសនោះឡើយ ដោយដំបូងឡើយស្មានតែប្អូនជាជនជាតិបរទេស។
តាមរយៈគណនីហ្វេសប៊ុក Melanie Eilish Trice Sia បានបង្ហោះរូបភាពស្នាដៃតុបតែងផ្ទៃមុខបែបប្លែកៗជាច្រើនសន្លឹករបស់កូនខ្មែរមួយរូបម្នាក់នេះ ថែមទាំងសរសេររៀបរាប់ថា៖ « ទស្សនាកម្រងរូបភាព ជាមួយស្នារដៃដ៏បុិនប្រសព្វរបស់កុមារា ជនជាតិកម្ពុជា Jesub Dolibop ដែលមានវ័យទើបតែ17ឆ្នាំ អាចផាត់មុខ និង គូររូប យ៉ាងស្ទាត់ជំនាញ ស្រស់ស្អាត ទាក់ទាញ ប្លែកភ្នែក មានទាក់ទងជាមួយពិធីបុណ្យជាតិខ្មែរ ទិវារអន្តរជាតិ បរិស្ថាន និង រឿងហូរលីវូដល្បីៗមួយចំនួន ផងដែរ ♥️ ជនជាតិខ្មែរយើងតើស 😍🤩»។
នេះពិតជាគួរឱ្យសរសើរ និងមានមោទកភាពជាខ្លាំង ដោយកូនខ្មែរយើងពិតជាមានទេពកោសល្យមិនធម្មតា ដោយស្នាដៃរបស់ប្អូនត្រូវបានអ្នកលេងបណ្តាញសង្គមខ្មែរមិនត្រឹមតែភ្ញាក់ផ្អើលនោះទេ តែក៏មានអ្នកខ្លះបានជម្រុញឱ្យប្អូនប្រឡូកចូលទៅកាន់សិល្បៈតុបតែងមុខបែបអន្តរជាតិផងដែរ ដែលអាចនិយាយថាបានសមត្ថភាពប៉ុណ្ណេះប្អូននឹងមានមុខមាត់លើឆាកអន្តរជាតិ និងមានអនាគតល្អខ្លាំងជាមិនខាន។
ជាពិសេសរាល់ស្នាដៃរបស់ប្អូនមិនត្រឹមតែមានការច្នៃប្រតិដ្ឋខ្ពស់ ជាការតុបតែងទៅតាមតួអង្គល្បីៗនោះទេ តែការតុបតែងរបស់ប្អូនថែមទាំងមានបង្កប់អត្ថន័យនៃការអប់រំក្នុងសង្គម និងបរិស្ថានផងដែរ៕
សូមទស្សនារូបភាពស្នាដៃរបស់ប្អូន ខាងក្រោម ឬអាចចូលទៅកាន់គណនីហ្វេសប៊ុករបស់ប្អូនផ្ទាល់ Jesub Dolibop ៖