សៀមរាប : អ្នកទាំងអស់គ្នាច្បាស់ជាជ្រាបហេីយថា ថ្ងៃនេះគឺ ជាថ្ងៃដំណេីរការថ្ងៃ ទី 1 នៃព្រះរាជពិធី បុណ្យ អ៊ុំទូក អកអំបុក បណ្ដែត ប្រទីប និង សំពះព្រះខែ ហដែលយេីងសង្កេតឃេីញថា បងប្អូន ប្រជាជនទាំងអស់អស់ ក៏កំពុងសប្បាយជុំគ្រួសារ ខ្លះមានដំណេីរ កំសាន្ត ខ្លះទៀតទៅស្រុក កំណេីត និងខ្លះទៀតក៏មកមេីលការប្រណាំងទូកនៅឯរាជធានីភ្នំពេញដែរ ។
ដោយឡែកយេីងក្រឡេកមកមេីលខេត្តសៀមរាបដែលមានសក្ដានុពលមួយរបស់ប្រទេសកម្ពុជា ក៏កំពុងមមាញឹកទទួលភ្ញៀវទេសចរយ៉ាងសស្រាក់សស្រាំដែរ ។ ក្នុងនោះដែរ អ្នកទេសចរអាច ទៅទស្សនាសម្រស់ប្រាសាទនានា នាពេលថ្ងៃ សម្រស់ថ្ងៃរះ និងលិចនៅប្រាសាទបាក់ខែងផងដែរ ។
ជាពិសេស គឺក្រុម សសយក ខេត្តសៀមរាបក៏បានរៀបចំជាពិសេសចំពោះភ្ញៀវទេសចរ នោះគឺ ការរៀបចំជាទូក និងប្រទីបសម្រាប់បងប្អូន ជិះកំសាន្តតាមដងស្ទឹមសៀមរាប នាពេលយប់ ដែលនេះគឺជាចំណីចក្ខុពិសេសមួយសម្រាប់ភ្ញៀវទេសចរ ជាតិនិង អន្តរជាតិ មកទស្សនាខេត្តមួយនេះ ។
គូសបញ្ជាក់ផងដែរ ថា ក្រុម យុវជន សសយក ខេត្តសៀមរាបគឺ តែងតែមមាញឹកក្នុងការងារសង្គម ក៏ដូចជាប្រារព្ធពិធី បុណ្យជាតិ ធំៗប្លែកៗសម្រាប់ទទួលស្វាគម៍ភ្ញៀវទេសចរទៀតផង ដែលរាល់ការរៀបចំសុទ្ធតែមានលក្ខណៈថ្មីប្លែក និងការច្នៃប្រតិដ្ឋខ្ពស់មែនទែនធ្វើឱ្យអ្នកទេសចរមានអារម្មណ៍សប្បាយរីករាយរាល់ពេលមកកម្សាន្តពិធីបុណ្យម្តងៗ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប /Sothy Phich