ប្រជាជនជប៉ុនមើលពីខាងក្រៅក៏ដឹងថាជាប្រជាជនជប៉ុនមិនស្រលាញ់មុខមាត់ ឬកិតិ្តយសទេ មើលតែឡានដែលពួកគេជិះជ្រុងៗមើលទៅមិនស្អាតទេ តែខាងក្នុងទូលាយស្រួលអង្គុយ។ ប្រជាជនមិនធាត់ ស្លៀកពាក់ខោអាវសាមញ្ញណាស់ តែគិតពីតម្លៃណាស់។ របស់របរបរិភោគ និងប្រើប្រាស់ត្រូវបានធានាដោយក្រុមហ៊ុនក្នុងស្រុកមួយ គ្មានផ្លាកសម្គាល់ការត្រួតពិនិត្យរបស់ក្រុមហ៊ុននោះទេ ប្រជាជនជប៉ុនមិនទិញឡើយ។
ទោះក្នុងស្ថានភាពណាក៏ដោយ ដូចជាមានគ្រោះទឹកជំនន់បែកខ្ញែកគ្នា ស្លាប់មនុស្សយ៉ាងណាក៏ដោយ វិន័យនៅប្រកាន់ខ្ចាប់ គឺតម្រង់ជួរគ្នាយ៉ាងមានរបៀប ព្រោះត្រូវបានបង្ហាត់បង្រៀននៅតាមសាលា តាំងពីនៅក្មេង ហើយទឹកមុខទុក្ខព្រួយ តែម៉ឹងម៉ាត់ តាមលំអានជនដែលមានការអប់រំខ្ពស់។ នៅពេលឈប់សំរាកវែងដល់ទៅដប់ថ្ងៃ ហើយនៅបើកប្រាក់ខែដដែល ជនជាតិជប៉ុនមានការខ្មាស់អៀន មិនសប្បាយចិត្តនឹងការឈប់សម្រាក់វែង ហើយបានប្រាក់ខែនោះទេ។ គ្រប់របៀបរបបចូលហាងហូប ហាងលក់របស់របរផ្សេងៗរួមទាំងរបៀបនៃការស់នៅក្នុងផ្ទះ និងការបើកបរឈប់ចតឡាន ត្រូវបានបង្រៀនអោយឯកភាពគ្នា ទូទាំងប្រទេស។
ការធ្វើដំណើរតាមមធ្យោបាយសាធារណៈ មានលក្ខណៈដាច់ដោយឡែកពីសាសន៍ដទៃ ដែលយើងមើលទៅឯកភាពទូទាំងប្រទេស។ និយាយចេះស្តាប់ហេតុផលណាស់ ធ្វើខុសហ៊ានទទួលដោយមិនភ្លេចពាក្យអរគុណ។ ជាជនជាតិមួយស្រលាញ់តម្លៃជាងកិតិ្តយស នេះជាការសង្កេតត្រួសៗពីតម្លៃនៃជនជាតិជប៉ុន។ សំរាប់ជនជាតិយើងចុះពីយន្តហោះភ្លាម ឃើញតែចរាចរណ៍អាចយល់ពីជនជាតិនេះភ្លាម។
តើជនជាតិយើងស្រលាញ់កិតិ្តយសជាងតម្លៃ ឬស្រលាញ់តម្លៃជាងកិតិ្តយស?
ប្រភព៖ ហ្វេសប៊ុក