លោកអ្នកដែលស្នេហាវិស័យបាល់ទាត់ច្បាស់ជាដឹងហេីយថា នៅឯតំបន់អុឺរ៉ុប ដូចជា អេស្ប៉ាញ អង់គ្លេស បារាំង និង អុីតាលី គឺជា តំបន់ដែលពេញនិយមនិងមានឥទ្ធិពលខ្លាំងនៅលេីវិស័យបាល់ទាត់ លីគ នោះឯង ។
ដោយឡែកនៅក្នុងយប់ថ្ងៃទី 2 ឈានចូលថ្ងៃទី 3 វិច្ឆិកា យប់មិញនេះយេីងឃេីញមានក្រុមខ្លាំងៗដែលជាម្ចាស់ជេីងឯក របស់ League នីមួយៗរង បរាជ័យនិង ស្មេីគួរអោយកត់សម្គាល់ ។
១. Barcelona ដែលជាក្រុមខ្លាំងជាងគេនៅអេស្ប៉ាញដែលជាម្ចាស់ជេីងឯក Laliga រដូវកាលមុន រងបរាជ័យរបសក្រុម Lavente រហូតដល់ 3 ទល់និង 1
២. Real Madrid ដែលជាម្ចាស់ជេីងឯក UCL 13 សម័យកាល ក៏ស្មេីជាមួយក្រុម Real Betis ។
៣. Arsenal ដែលជាក្រុមខ្លាំងមួយនៅអង់គ្លេសក៏ទទួលរងនូវលទ្ធផលស្មេីជាមួយក្រុម Wolve .
៤. ចំណែកឯបិសាចក្រហម Manchester United គឺពិតជាដុនដាបមែនទែនដោយចាញ់ក្រុម Bouramouth ក្នុងលទ្ធផល 1 ទល់និង 0 ។
៥. Bayern Munchen ទទួលរងបរាជ័យធ្ងន់ធ្ងរមួយក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនដោយចាញ់ក្រុម FrankFurt ក្នុងលទ្ធផល 5 ទល់និង 1 ដែលមិនគួរអោយជឿ ។
៦. ជេីងឯកបារាំងរាប់សម័យកាល Paris បានរងបរាជ័យក្រោមក្រុមដែលមិនសូវជាល្បី Dijon ក្នុងលទ្ធផល 2 ទល់ 1 ។
គួរឱ្យដឹងផងដែរថា ៦ ប្រកួតធំៗនេះហេីយដែលធ្វេីអោយប្រិយមិត្ត មិននឹកស្មានថាសុីមិនក្រោម ៣ គ្រាប់នោះទេប៉ុន្តែបែជាក្រុមទាំងអស់នេះទក់សាច់របស់ក្រុមដែលមិនសូវជាល្បីទៅវិញដែលនេះគឺជា សញ្ញាននៃពាក្យ ថា បាល់មូល មិនទាន់ចប់ 90 នាទីគឺមិនទាន់បញ្ជាក់ថាក្រុមណាជាអ្នកខ្លាំងនោះទេ ៕