ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ យុវជន ក្រោម អាយុ 19 ឆ្នាំបានចាប់ផ្ដេីម បាន 1 ជុំដោយក្រុម គោព្រៃ កម្ពុជា ប៉ះ និង ក្រុម ម៉ាឡេសុី ។
នៅល្ងាចថ្ងៃទី 02 ខែ វិច្ឆិកា នេះ ទ្វារពហុកីឡដ្ឋានជាតិ អូឡាំពិក បេីកទ្វារ ទទួលស្វាគមន៍ ក្រុមភ្ញៀវម៉ាឡេសុីជាពិសេស ។
សម្រាប់តង់ទី 1 កម្ពុជា គឺ ត្រូវបានម៉ាឡេសុី លត់យ៉ាងខ្លាំងដោយបញ្ចប់តង់គឺ ម៉ាឡេសុី ស៊ុតនាំមុខកម្ពុជា ចំនួន 3 គ្រាប់មុន ។ តែនៅតង់ទី 2 ដោយសារ ម៉ាឡេសុីត្រូវបានអជ្ញាកណ្ដាលពិន័យ បានកាតក្រហមកីឡាករពីរនាក់ រួចហេីយកម្ពុជាព្យាយាមសម្រុក រកបាន 4 គ្រាប់វិញតែ ម៉ាឡេសុីព្យាយាមលេង ទាំងគ្នា 9 នាក់រកបាន 2 គ្រាប់បន្ថែមទៀតធ្វេីអោយកម្ពុជាចាញ់ ម៉ាឡេសុីតែ 1 គ្រាប់ប៉ុណ្ណោះ ដែលនេះគឺពិជាគួរអោយសោកស្ដាយមែនទែន ។
គូសបញ្ជាក់ផងដែរថាកម្ពុជា នឹងប៉ះក្រុម U19 ថៃ នៅថ្ងៃទី 8 ខែ វិច្ឆិកា ខាងមុខនៅឯពហុកីឡដ្ឋាន អញ្ជឹងសូមបងប្អូនមេត្តចូលរួមអោយបានច្រេីនកុះករដេីម្បីលេីកទឹកចិត្តដល់យុវជនយេីងទាំងអស់គ្នា ៕