Lyudmila Pavlichenko ត្រូវបានគេចាត់ទុកថាជាអ្នកប្រម៉ាញ់ស្ត្រី(Sniper)ម្នាក់ក្នុងប្រវត្តិសាស្រ្តសង្គ្រាមមនុស្សជាតិនៃសង្គ្រាមលោកលើកទី២នដោយបានឆក់យកជីវិតពលទាហាននិងមេទាហានអាល្លឺម៉ង់សរុប៣០៩នាក់។
អ្នកកាសែតអាមេរិកជាច្រើននាក់បានហៅឈ្មោះនាងថា“ Lady Death” ប្រែជាភាសាខ្មែរថាឃាតករស្រី) ប៉ុន្តែនៅក្នុងសហភាពសូវៀតនាងត្រូវបានគេចាត់ទុកថាជាវីរបុរសហើយមិនមែនជាឃាតករនោះទេ។ ចំពោះ Lyudmila Pavlichenko ការសម្លាប់ទាហានណាស៊ីមិនស្មុគស្មាញនោះទេ។ នាងធ្លាប់និយាយពីការងារជាទាហានលបបាញ់របស់នាងថា៖“ អារម្មណ៍តែមួយគត់ដែលខ្ញុំមានគឺការពេញចិត្តបំផុតដូចដែលព្រានព្រៃតាមប្រមាញ់សត្វសាហាវអញ្ចឹង ។
Pavlichenko កើតនៅឆ្នាំ ១៩១៦ នៅ Bila Tserkva ដែលជាភូមិមួយនៅជិតទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្ទាប់មកវាជាផ្នែកមួយនៃសហភាពសូវៀត។ ក្នុងនាមជាក្មេងស្រីម្នាក់នាងមានអំនួតនិងចូលចិត្តការប្រកួតប្រជែង។ ក្នុងវ័យជំទង់នាងបានផ្លាស់ប្តូរទីលំនៅ ជាមួយឪពុកម្តាយរបស់នាងដែលមានមុខរបរជាបុគ្គលិករដ្ឋាភិបាលនិងគ្រូបង្រៀន ទៅទីក្រុងគៀវ។ បន្ទាប់ពីកូនប្រុសអ្នកជិតខាងម្នាក់ អួតអំពីជំនាញបាញ់កាំភ្លើងស៊ីប នាងបានចូលរួមក្លឹបបាញ់កាំភ្លើងមួយក្នុងតំបន់នោះ។ ក្រោយមកនាងបានពន្យល់ថា៖“ ខ្ញុំបានបង្ហាញថាក្មេងស្រីអាចធ្វើបានដូចគាត់ជាបុរសដែរ។ ដូច្នេះខ្ញុំបានអនុវត្តច្រើនមកហើយ" ។
ក្រៅពីធ្វើជាអ្នកលបបាញ់ស្ម័ត្រចិត្ត! Pavlichenko បានធ្វើការនៅក្នុងរោងចក្រផលិតអាវុធផងដែរ។ នៅអាយុប្រហែល ១៦ ឆ្នាំនាងបានរៀបការជាមួយវេជ្ជបណ្ឌិតហើយសម្រាលបានកូនប្រុសម្នាក់ឈ្មោះ Rostislav ប៉ុន្តែអាពាហ៍ពិពាហ៍នេះមានរយៈពេលខ្លីប៉ុណ្ណោះក៏បែកបាក់គ្នា។ បន្ទាប់មកនាងបានទៅសិក្សាប្រវត្តិសាស្រ្តនៅសកលវិទ្យាល័យ Kiev ដោយចាប់ផ្តើមពីឆ្នាំ ១៩៣៧ ខណៈពេលដែលនាងក៏បានចុះឈ្មោះចូលសាលាបង្រៀនជំនាញបាញ់កាំភ្លើងស៊ីបផងដែរ។
ចាប់ពីថ្ងៃដំបូងនៃសង្គ្រាម Lyudmila Pavlyuchenko បានស្ម័គ្រចិត្តចូលធ្វើទាហានជួរមុខទោះបីជានាងកំពុរៀននៅសាកលវិទ្យាល័យឆ្នាំទីបួនក៏ដោយ។ នៅសាកលវិទ្យាល័យនាងបានចូលរៀនវគ្គបណ្តុះបណ្តាលអ្នកលបបាញ់ឬជាភាសាអង់គ្លេសថា sniper-training courses) ។
នៅពេលដែលកងកម្លាំងអាឡឺម៉ង់បានចូលលុកលុយសហភាពសូវៀតក្នុងឆ្នាំ ១៩៤១ Lyudmila Pavlyuchenko មានអារម្មណ៍ថាពេលវេលារបស់នាងបានមកដល់ហើយ។ នាងបានចាកចេញពីសាលារៀនដោយក្ដីសង្ឃឹមថានឹងអាចក្លាយជាទាហានស្ម័គ្រចិត្តក្នុងកងពលកាំភ្លើងធំទីលេខ២៥កងទ័ពក្រហមសូវៀត។
បញ្ហាតែមួយគត់? នាងជាស្ត្រី។ នៅពេលនោះស្ត្រីនៅក្នុងយោធាសូវៀតជាច្រើននាក់ត្រូវបានកាត់ទៅឲ្យកាន់តួនាទីជាអ្នកផ្គត់ផ្គងថ្នាំពេទ្យ ក្នុងមន្ទីពេទ្យ ដោយមិនអនុញ្ញាតឲ្យចូលក្នុងសមរភូមិមុខឡើយ។
ដំបូងឡើយ! មេបញ្ជាការកងទ័ព សូវៀតចង់អោយ Lyudmila Pavlyuchenko ធ្វើជាគិលានុបដ្ឋាយិកា។ ដោយបានដឹងពីសមត្ថភាពរបស់នាងធ្លាប់ហាត់បាញ់កាំភ្លើងស៊ីប នាងក៏បានដាក់បញ្ចូលទៅក្នុងជួរទាហានលបបាញ់ ។ ជួរកងទ័ពបាញ់ស៊ីបខ្វះកាំភ្លើង ហើយនាងបានឲ្យទៅជួយជីកលេណដ្ឋាន(ត្រង់សេ)ជំនួសវិញ។ នាងបានសរសេរនៅក្នុងសៀវភៅតគំនត់ត្រាថ្ងៃដំបូងក្នុងការចូលសមរភូមិរបស់នាងថា៖“ វាពិតជាគួរឱ្យស្រងាកចិត្តណាស់ ដែលបានមើលការប្រយុទ្ធគ្នាហើយនាងមានតែគ្រាប់បែកដៃតែមួយគ្រាប់ប៉ុណ្ណោះ"។
ពេលមួយកំពុងប្រយុទ្ធគ្នាខ្លាំង!ទាហានសូវៀតម្នាក់ដែលរបួសបានបោះកាំភ្លើងឲ្យនាងបាញ់ដោយសារគាត់លើកដៃមិនកើត។ ភ្លាមៗនោះនាងបានផ្ដាច់ជីវិតទាហានរ៉ូមានី២នាក់ដែលកំពុងតែរត់។បន្ទាប់មកកងពលទាហានក្នុងកងលប់បាញ់ក៏ទទួលស្គាល់នាងជាទាហានពេញសិទ្ធម្នាក់។ក្នុងអំឡុងពេលមួយខែដំបូង នៃសង្គ្រាមលោកលើកទី២ Pavlichenko បានសម្លាប់ទាហាននិងនាយទាហានរ៉ូម៉ានី និងទាហានអាល្លឺម៉ង់ចំនួន ១៧៩ នាក់។
Pavlichenko បានក្លាយជាទាហានស្ត្រីម្នាក់ក្នុងចំណោមទាហានស្រីក្នុងកងបាញ់ស៊ីបជាង ២០០០ នាក់ត្រូវបង្កើតឲ្យទៅច្បាំងក្នុងសង្គ្រាមលោកលើកទី ២ (ទោះបីជាទាហានស្រីនៅតែមានចំនួន ២ ភាគរយនៃចំនួនសរុបរបស់កងទ័ពក្រហមក៏ដោយ) ។ Pavlichenko បានសម្លាប់ទាហានសត្រូវរាប់រយនាក់នៅសមរភូមិ Odessa, Moldavia និង Sevastopol ។ ក្រោយមកនាងបាននិយាយថា៖ «យើងបានបាញ់សម្លាប់ពួកហ៊ីត្លែ ដូចគ្រាប់ស្រូវទុំជ្រុះនៅលើដី។ នៅទីបំផុត!នាងត្រូវបានតម្លើងឋានៈជាសេនាធិការ និងជាអនុសេនីយ៍ឯក។
គិតត្រឹមខែមិថុនាឆ្នាំ ១៩៤២ នាងផ្ដាច់ជីវិតទាហានសត្រូវ៣០៩ នាក់ដែលក្នុងនោះមានទាហានលបបាញ់អាល្លឺម៉ង់៣៦នាក់។ ទន្ទឹមនឹងនេះនាងក៏បានបណ្តុះបណ្តាលទាហានលបបាញ់រុស្សីជាច្រើននាក់ទៀតផងដែរ។
នៅខែមិថុនាឆ្នាំ ១៩៤២ Pavlyuchenko បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវបានគេជម្លៀសទៅកាន់តំបន់ Caucasus។ បន្ទាប់ពីបានជាសះស្បើយនាងត្រូវបានគេបញ្ជូនទៅកាណាដានិងសហរដ្ឋអាមេរិក រួមជាមួយគណៈប្រតិភូយុវជនសូវៀតសម្រាប់គោលបំណងឃោសនា។
នៅអាមេរិក Pavlichenko បានទៅសួរសុខទុក្ខប្រធានាធិបតី Roosevelt ហើយប្រធានាធិបតីរូបនេះបានឲ្យតទៅជួបជាមួយលោកស្រី First Lady Eleanor Roosevelt និងផ្ដល់ពេលវេលាដើរកម្សានរយៈពេលខ្លីមួយនៅជុំវិញសហរដ្ឋអាមេរិក។ ក្នុងពេលវេលាមួយក្នុងរដ្ឋឈីកាកូ! នាងបានឡើងថ្លែងសន្តរកថាដ៏ល្បីមួយ ថា៖" ខ្ញុំទើបមានវ័យ២៥ឆ្នាំហើយខ្ញុំបានសម្លាប់ទាហានហ្វាស៊ីសដែលជិះជាន់ប្រទេសខ្ញុំ៣០៩នាក់។តើអ្នកមិនគិតទេថាអ្នកកំពុងលាក់ខ្លួននៅពីក្រោយខ្នងរបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ? "។
ក្នុងប្រទេសកាណាដានាងទទួលបានអំណោយជាកាំភ្លើងម៉ាក Winchester rifleមួយដើមហើយនៅអាមេរិកនាងត្រូវបានញេផ្ដល់អំណោយជាកាំភ្លើងខ្លីម៉ាក Colt pistol មួយ។អ្នកចម្រៀងនិងនិពន្ធទំនុកច្រៀងអាមេរិកលោក Woody Guthrie បានសរសេរទំនុកច្រៀងមួយមានចំណងជើងថា Miss Pavlichenko ៕