សៀមរាប៖ នំបញ្ចុកអាចនិយាយបានថា គឺជាអាហាររបស់ខ្មែរតាំងពីដើមរៀងមក ហើយក៏អាចជាដើមកំណើតនៃការបង្កើតគុយទាវរបស់ចិនផងដែរ។
ជាក់ស្តែងនំបញ្ចុកខ្មែរ អាចទទួលទានជាមួយនឹងទឹកសម្លជាច្រើនប្រភេទដូចជា ទឹកសម្លរប្រហើរបង់សាច់ត្រី សម្លខ្ជាយ សម្លការី សម្លណាំយ៉ា ទឹកម្ហិច(កំពត) និងទឹកត្រីផ្អែមជាដើមទៅតាមការច្នៃប្រតិដ្ឋតាមស្រុកតំបន់ និងខេត្តរៀងៗខ្លួន។
មិនតែប៉ុណ្ណោះនៅខេត្តសៀមរាប ក៏មានសម្លនំបញ្ចុកដ៏ប្លែក និងឆ្ងាញ់ពិសាម្យ៉ាងផងដែរ មានឈ្មោះថា «នំបញ្ចុកខួរក្តាម» ដែលទទួលបានឈ្មោះល្បីល្បាញ និងមានអតិថិជនចេញចូលទទួលទានមិនចេះដាច់នោះឡើយទាំងភ្ញៀវក្នុងស្រុកភូមិ ភ្ញៀវជាតិ និងអន្តរជាតិមកសាកទឹកសម្លខ្មែរមួយនេះ។
ក្រៅពីមានលក់នំបញ្ចុកខួរក្ដាមហើយ ហាងតូចតែខ្លឹមមួយនេះ មានលក់ទាំងមី និង មីសួរទឹកស៊ុបធ្វើពីសាច់ខួរក្ដាម និងសាច់ក្ដាម លាយជាមួយខួរក្តាមចំហុយជាមួយសាច់ជ្រូកចិញ្ច្រាំផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាន នំបញ្ចុកខួរក្ដាមមានទីតាំងនៅផ្សារហ៊ុយឡេងចាស់នៅជិតអ្នកលក់ស្បែកជើង ក្រុងសៀមរាប ឬអាចទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទ 010 71 05 40៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក