ក្រុមជម្រើសជាតិទាំង៤០នៅអាស៊ីនឹងនឹងពីផ្លូវរបស់ពួកគេសម្រាប់ប្រកួតវគ្គជម្រុះ 2022 FIFA World Cup និងពានរង្វាន់ 2023 AFC Asian Cup ខណៈដែលការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់វគ្គជម្រុះជុំទី២នឹងធ្វើឡើងនៅថ្ងៃស្អែកទី១៧ខែវិច្ឆិកានៅទីស្នាក់ការកណ្ដាលរបស់ AFC ក្នុងប្រទេសម៉ាឡេស៊ី។
ការចាប់ឆ្នោតនេះនឹងរួមបញ្ជូលទាំងក្រុម ម៉ាឡេស៊ី កម្ពុជា បង់ក្លាដេស កោះហ្គាម ម៉ុងហ្គោលី និងស្រីលង្កាដែលឡើងទៅតាមរយៈការប្រកួតវគ្គជម្រុះជុំទី១ នៅទីស្នាក់ការកណ្ដាលរបស់ AFC ក្នុងប្រទេសម៉ាឡេស៊ីចាប់ពីម៉ោង៥ល្ងាចតទៅ។
ក្រុមជម្រើសជាតិទាំង៤០រួមមានក្រុមខ្លាំងៗដូចជាជប៉ុន សាធារណរដ្ឋកូរ៉េ អ៊ីរ៉ង់ អូស្រ្តាលី ម្ចាស់ជើងឯកអាស៊ីកាតា វៀតណាម ថៃនិងហ្វីលីពីនបានរៀបចំជា៥Pot តាមរយៈចំណាត់ថ្នាក់ FIFA Ranking ដែលបានធ្វើការបន្ទាន់សម័យកាលចុងក្រោយ កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩។
វៀតណាមជាក្រុមឈរចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ាន ឈរក្នុង Pot 2, ថៃ ហ្វីលីពីន ឈរក្នុង Pot 3 ម៉ាឡេស៊ី មីយ៉ាន់ម៉ាឈរក្នុង Pot ៤ខណៈ កម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ីឈរក្នុង Pot 5 ដែលក្រុមមានចំណាត់ថ្នាក់ទាបជាងគេនៅអាស៊ាន។
Pots for the 2022 FIFA World Cup and 2023 AFC Asian Cup Qualifiers draw
Pot 1: Iran, Japan, South Korea, Australia, Qatar, United Arab Emirates, Saudi Arabia, China
Pot 2: Iraq, Uzbekistan, Syria, Oman, Lebanon, Kyrgyz Republic, Vietnam, Jordan
Pot 3: Palestine, India, Bahrain, Thailand, Tajikistan, North Korea, Chinese Taipei, Philippines
Pot 4: Turkmenistan, Myanmar, Hong Kong, Yemen, Afghanistan, Maldives, Kuwait, Malaysia
Pot 5: Indonesia, Singapore, Nepal, Cambodia, Bangladesh, Mongolia, Guam, Sri Lanka
ក្រុមទាំងនេះនឹងត្រូវចាប់ឆ្នោតបែងចែកជា៨ពូល ក្នុងមួយពូល មាន៥ក្រុមសម្រាប់ប្រកួតជម្រុះជុំទី២ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩និងបញ្ចប់នៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០។ ការប្រកួតនឹងលេងបែបជម្រុះវិលជុំក្នុងដីនិងក្រៅដីដែលក្រុមនីមួយៗនឹងត្រូវលេងសរុប៨ប្រកួតក្នុងវគ្គជម្រុះក្នុងពូល។
ក្រុមកំពូលតារាងទាំង៨និងក្រុមលេខ២ល្អបំផុត៤ក្រុមនឹងឡើងទៅជុំផ្ដាច់ព្រ័ត្រពាន 2023 AFC Asian Cup ដែលម្ចាស់ផ្ទះជាប្រទេសចិនហើយនិងឡើងទៅវគ្គជម្រុះជុំទី៣ពាន 2022 FIFA World Cup។
ចំណែកក្រុមល្អបំផុតទាំង២៤ដែលប្រកួតក្នុងវគ្គជម្រុះជុំទី២នេះចូលរួមប្រកួតជម្រុះម្ដងទៀតដើម្បីយកក្រុម១២ទៅបង្គ្រប់កៅអី២៤សម្រាប់ជុំផ្ដាច់ព្រ័ត្រ 2023 Asian Cup៕