ក្រុមកាំភ្លើងធំ Arsenal ប្រហែលជាមិនទាន់បញ្ចប់ក្នុងការស្វែងរកកីឡាករតម្លៃធូថ្លៃដើម្បីពង្រឹងក្លិបនៅរដូវក្តៅនេះ បន្ទាប់ពីមានព័ត៌មានអះអាងថាពួកគេកំពុងដាក់សំណើរតម្លៃ១៨លានផោនទិញយកខ្សែប្រយុទ្ធ Real Madrid កីឡាករ Mariano Diaz។
មែនទែនទៅ! លុយសម្រាប់ចំណាយទិញកីឡាកររបស់ Arsenal រដូវកាលនេះខើចខ្លាំងមែនទែនដោយពួកគេមានតែ៤០លានផោនប៉ុណ្ណោះហើយបើក្លិបមិនលក់កីឡាករមួយចំនួនចេញទេនោះ គឺគ្មានលុយគ្រប់ទិញនោះទេ។បែបណាក្ដី! ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដុងមួយនេះនឹងនាំយកកីឡាករវ័យក្មេងសញ្ជាតិបារាំង William Saliba ក្នុងតម្លៃ២៥លានផោន។
ប៉ុន្តែប្រភពមួយចំនួនថាកាំភ្លើងធំមានបំណងចង់ទិញ Mariano ក្នុងតម្លៃមួយថោក។កីឡាករជម្រើសជាតិដូមីនីការូបនេះត្រូវបានគេដឹងថាបៀសន្លឹកធីបរបស់លោក Zidane ខណៈដែលពេលនេះ Real Madrid កំពុងស្វែងរកកីឡាករថ្មីដើម្បីពង្រឹងក្លិបហើយរូបគេអាចចំណែកមួយដែលត្រូវលក់ចេញដើម្បីយក Paul Pogba ។
ប្រភព Mirror, កាំភ្លើងធំបានបង្ហាញការចង់បានកីឡាកររូបនេះស្របបេល Real កំពុងរកវិធីសាស្រ្តលក់ចេញតែយ៉ាងណា Arsenal ហ៊ានត្រឹមតែ១៨លានផោនប៉ុណ្ណោះ។ កំណត់ត្រាលេងរបស់ Mariano កាលពីរដូវកាលមុនបញ្ជាក់ថារូបគេនៅតែជាតារាម្នាក់ដែលមានតម្លៃខ្ពស់ បន្ទាប់ពីរូបគេចេញពី Real ទៅលេង Lyon ហើយរកបាន២១គ្រាប់ក្នុងរដូវកាល២០១៧/២០១៨ជួយក្លិបបានលេខ៣ក្នុងតារាងលីគកំពូលបារាំងនិងពួកគេក៏បានលេងក្នុងពាន Champions League វគ្គ៨ក្រុមចុងក្រោយផងដែរ៕