ការប្រកួតបាល់ទាត់ក្នុងលីគកំពូលជប៉ុន (J1 League)តែងតែផ្ដល់ឲ្យអ្នកប្រិយមិត្តនិងអ្នកទស្សនានូវគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អហើយកាលពីចុងសប្ដាហ៍មុន គ្រាប់បាល់ល្អបំផុតសឹងមិនគួរឲ្យជឿមួយបានកើតឡើង។
វាបានមកពីកីឡាករជប៉ុន Yuta Koikeទាត់បាល់ពីជ្រុងម្ខាងនៃទីលានផុតដៃអ្នកចាំទី Krzysztof Kamiński អំឡុងការប្រកួតដែលក្លិប Kashima Antlersយកឈ្នះក្រុម Júbilo Iwata ក្នុងលទ្ធផល២ទល់០កាលពីថ្ងៃសៅរ៍។
តើវាពិតជាគ្រាប់បាល់ដ៏ល្អបំផុតមែនទេ?ឬក៏គ្រាន់តែជាការផ្លោងបាល់ពីម្ខាងនៃទីលានចូលទៅមុខទីគូប្រកួតតែគ្រាប់បាល់ហោះទៅចូលសំណាញ់ទី? អាចទេ! វាជាបាល់ខ្មោចឲ្យ?
ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោមហើយបញ្ចេញមតិយោបល់ខាងក្រោម៖
https://www.facebook.com/FootballTransferNews24/videos/1512549732203287/