អាហារសម្រន់បែបប្រហិតចៀន និងបំពង ជឿថាអ្នកណាក៏ចូលចិត្តទទួលទានដែរ តែទាស់ត្រង់ថាមិនដឹងទៅរកកន្លែងណាដែលមានរសជាតិឆ្ងាញ់ និងគ្មានជាតិគីមី ឬលាយម្សៅនោះទេ ព្រោះថាសព្វថ្ងៃអាហារនាំចូលពីបរទេសកែច្នៃពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់។
តែពេលនេះមិនបាច់បារម្ភទេ បានទាំងឆ្ងាញ់ បានទាំងសុខភាព ដោយ « ហាងប្រហិត ចែម៉ីសាលាចិន » ត្រូវបានគេដឹងថា ជាហាងដែលលក់ប្រហិតធ្វើដោយដៃកូនខ្មែរគ្មានជាតិគីមី មានដើមកំណើតដំបូងលើទឹកដីបាត់ដំបងដែលទទួលស្គាល់ទាំងរសជាតិ សុខភាព និងតម្លៃអស់រយៈពេល ជាង២០ឆ្នាំមកហើយថែមទាំងបានពង្រីកសាខានៅភ្នំពេញជាច្រើនកន្លែង និងតាមបណ្តាខេត្តផងដែរ។
ដោយក្នុងនោះ « ហាងប្រហិត ចែម៉ីសាលាចិន » មានបម្រើអាហារ និងប្រហិតឆ្ងាញ់ៗដូចជា៖ ប្រហិតត្រីស្លាតសុទ្ធ ធ្វើដៃខ្លួនអែងផ្ទាល់ គ្មានគីមី ប្រហិតសាច់គោសុទ្ធគ្មានគីមី ឬលាយជាតិប៉ូរ៉ាក់ (អាចកំម៉ុងជាប្រហិតឆៅជាគីឡូបានផងដែរ) ស្លាបមាន់ចៀន ភ្លៅមាន់ចៀនប្រឡាក់គ្រឿងឆ្ងាញ់ខប់ នំប៉័ងចៀន ដោយការធ្វើប្រហិតគឺធ្វើថ្មីរាល់ថ្ងៃដោយវាយ១ថ្ងៃសំរាប់លក់១ថ្ងៃ ប្រេងចៀនថ្មីរាល់ថ្ងៃ ទឹកជ្រលក់ធ្វើខ្លួនឯងគ្មានជាតិគីមីថែមទាំងមានច្បាប់អនុញាតិ និងបានត្រួតពិនត្យដោយក្រសួងត្រឹមត្រូវទៀតផង។
គួរឱ្យដឹងផងដែរថា សម្រាប់នោទីក្រុងភ្នំពេញ « ហាងប្រហិត ចែម៉ីសាលាចិន » មានទីតាំងចំនួន៣ធំៗដូចជា៖
-សាខាទី១ មានទីតាំង ផ្ទះលេខ ១៣ ផ្លូវ ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ភ្នំពេញ
-សាខាទី២ ផ្ទះលេខ ១៦៨ Aeo ផ្លូវ ២១៥ សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ខាងលិចស្តាតអូរឡាំពិក
-សាខាថ្មី មានទីតាំងនៅលើ ផ្លូវ360 សង្កាត់បឹងកេងកង៣ ជាប់ មាតុភូមិ ជិតសាលាប៊ែលធីអន្តរជាតិ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 9999 38 / 092 96 99 93៕
រក្សាសិទ្ធ៖ ក្នុងស្រុក