ក្លិបម្ចាស់ជើងឯក Metfone Cambodian League ៦សម័យកាលភ្នំពេញក្រោន បានប្រកាសក្នុងវេបសាយផ្លូវការរបស់ខ្លួននៅព្រឹកនេះថា បានសម្រេចចែកផ្លូវគ្នាជាមួយខ្សែបម្រើកូនខ្មែរនៅបារាំង ពេជ អូវែន ត្រឹមចប់ជុំទី១នៃលីគកំពូលកម្ពុជា។
តាមការបញ្ជាក់របស់ក្លិបគឺមិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះឡើយ តែយ៉ាងគេដឹងថាខ្សែបម្រើកណ្ដាលរូបនេះមិនសូវទទួលបានឱកាសលេងនោះទេហើយរូបគេតែងតែអង្គុយកៅអីបម្រុង ខណៈពេលខ្លះគ្មានឈ្មោះសូម្បីតែកីឡាករបម្រុងទៀតផង។
ឆ្លងកាត់ជុំទីមួយនៃលីគកំពូលកម្ពុជាពេជ អូវែនបានបង្ហាញខ្លួន២ប្រកួតតែអត់ពេញ៩០នាទីនោះទេ។ គេមិនដឹងថាតើកីឡាករម្នាក់នេះនឹងចុះកុងត្រាលេងឲ្យក្លិបណាទៀតនោះទេ ឬក៏ធ្វើដំណើរទៅប្រ?ទេសបារាំងវិញក៏មិនទាន់ដឹងដែរ៕
ប្រភពនិងរូបភាព៖ ភ្នំពេញក្រោន