ហាងភេសជ្ជៈដាក់គជ់ បាននឹងកំពុងតែរីកដុះដាលជាថ្មីម្តងទៀតហើយ បន្ទាប់ពីភេសជ្ជៈមួយនេះបានវាយលុកស្រុកខ្មែរតាមរយៈប្រេនល្បីៗដែលនាំចូលពីបរទេស ថែមទាំងទទួលបានពេញនិយមទទួលទានពីសិស្ស និស្សិត និងយុវវ័យបច្ចុប្បន្នផងដែរ។
នៅក្នុងនោះ Chafe’ ត្រូវបានដឹងថាជាតែគជ់ប្រេនមកពីប្រទេសថៃ ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងពីសំណាក់យុវវ័យថៃ ពេលនេះប្រេនគជ់ដ៏ឆ្ងាញ់ពិសានេះបានមកដល់ស្រុកខ្មែរហើយ ដោយមានឈ្មោះថា Chafe’ Cambodia ដែលមានការតុបតែងហាងរំលេចជាពណ៌លឿងឆ្អិនឆ្អៅមិនពិបាករកហាង ឯការតុបតែងវិញគឺស្អាតកប់តែម្តងសម្រាបអ្នកចូលចិត្តថតរូប ជាពិសេសអ្នកដែលស្រលាញ់ពណ៌លឿង។
Chafe’ Cambodia មានបម្រើភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខ ច្រើនរសជាតិ ជាមួយតែគជ់ដ៏មានគុណភាពផងដែរ។ រឹតតែពិសេស ប្លែកមិនធ្លាប់មាននៅកម្ពុជា ហាងមួយនេះ តម្រូវឱ្យអតិថិជនដែលចូលមកទទួលទាន អាចជ្រើសរើសបម្រើសេវាកម្មដោយខ្លួនឯងតាមចិត្ត រាប់ទាំងអាចជ្រើសរើសចុចយកប្រភេទភេសជ្ជៈតាមចិត្ត និង ដាក់ Topping គជ់ជាច្រើនប្រភេទដោយសេរីពេញៗកែវ តែគិតតម្លៃត្រឹមតែ 1$ តែប៉ុណ្ណោះសម្រាប់ ១កែវ។
គួរឱ្យដឹងផងដែរថា Chafe’ Cambodia មាន២ទីតាំងរួចទៅហើយ ដោយទីតាំងទី ១ ផ្ទះលេខ 135 Eo ផ្លូវ 259 ក្រោយវិទ្យាស្ថាន ស៊ីតិក មុខសាលាភូមិន្ទ ទីតាំងទី២ ផ្លូវ 310 កែងផ្លូវ 173 ទល់មុខ សាលាចិនទួនហ្វា ឯទីតាំងទី៣ គឺនៅលើ ផ្លូវ 402 ក្រោយសាលា វ៉ាន់ដា តែម្តង៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Chafe’ Cambodia