វាជាព័ត៏មានផ្លូវការហើយ៖ Diego Godín គឺជាកីឡាករថ្មីបំផុតរបស់ក្លិប Inter Milan!!
ពេលនេះអតីតប្រធានក្រុមក្លិប Atletico Madrid និងជម្រើសជាតិ អ៊ុយរុយហ្គាយ បានសម្រក់ទឹកខ្មៅលើក្រដាសកុងត្រាធ្វើជាកីឡាកររបស់ក្លិបយក្សអ៊ីតាលីដល់ឆ្នាំ២០២២ ខណៈការប្រកាសបានធ្វើឡើងកាលពីព្រឹកមិញ។
https://twitter.com/Inter_en/status/1145542544425721856
ក្នុងការចុះកុងត្រានេះ ខ្សែការពារកណ្ដាលវ័យជ្រេនឹងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ៤.៥លានអឺរ៉ូហើយប្រាក់ឈ្នួលនេះនឹងកើឡើងបន្ថែមទៀតដល់ទៅ៦លានអឺរ៉ូដែលជាប្រាក់បន្ថែម។
Godin នឹងចូលរួមក្នុងក្រុមដែលមានខ្សែការពារខ្លាំងបំផុតមួយដោយរួមមាន Milan Škriniar, Stefan De Vrij, និងអតីតមិត្តរួមក្រុម Atletico កីឡាករ Miranda៕