ភ្នំពេញ៖ បទចម្រៀងកាលពីទសវត្សរ៍ទី៦០ និង ៧០ត្រូវបានដឹងគេថាជាយុគសម័យមាសនៃតន្ត្រីទាំងនៅបរទេស និងនៅស្រុកខ្មែរ ព្រោះតែបទចម្រៀងមួយបទៗសុទ្ធតែពិរោះរណ្តំ ដែលត្រូវបានពេញនិយមស្តាប់កាលពីជំនាន់នេះ ថែមទាំងល្បីល្បាញនៅក្នុងសម័យបច្ចុប្បន្នដដែល ពោលគឺនៅតែមានអ្នកស្តាប់ និងស្រលាញ់បទចម្រៀងជំនាន់នោះ។
ហាងតន្ត្រី អូលឌី មិនត្រឹមតែបម្រើអតិថិជននូវបទចម្រៀងពិរោះៗជំនាន់មុនប៉ុណ្ណោះទេ តែក៏មានការបម្រើជូននូវអាហារឆ្ងាញ់ៗជាច្រើនមុខដូចជា សាច់គោញ៉ូសាឡេន និងភីហ្សាក្តៅៗថ្មីៗ ដែលដុតឡើងយ៉ាងពិសេស ជាមួយឡកំដៅពីប្រទេសអ៊ីតាលីភ្លាមៗផងដែរ ជាពិសេសគឺមានការ៉េម ស្រាបៀរ និងភេសជ្ជៈត្រជាក់ៗឆ្ងាញ់ពិសាទៀតផង។
គួរឱ្យដឹងផងដែរថា ហាងតន្រ្តី Oldies ( The Music Bar Oldies) មានទីតាំងស្ថិតនៅផ្ទះលេខ១៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ ០២៣ ៩០១ ៤៤៥៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Oldies Phnom Penh