កំពត៖ ស្នាក់នៅផ្ទះថ្ម នៅក្នុងទីក្រុងណែនធុញថប់ ក្តៅស្អុះស្អាប់ ជឿថាគ្រប់គ្នាប្រាកដជាធុញទ្រាន់នឹងការរស់នៅបែបនេះជាមិនខាន។ ប្រសិនជាមានពេលទំនេរ លោកអ្នកគួរតែព្យាយាមរកអ្វីថ្មីប្លែកសម្រាប់ខ្លួនឯង នៅក្នុងការសម្រាកលំហែរអារម្មណ័ទើបជាការប្រសើរសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។
ថ្ងៃនេះ «ក្នុងស្រុក » សូមនាំអារម្មណ៍មិត្តអ្នកអានមកស្គាល់ទីតាំងស្នាក់នៅថ្មីទៀតហើយ ធានាថាប្លែកតែម្តង នោះគឺ « GreenHouse » កន្លែងស្នាក់នៅបែបស្រុកស្រែចម្ការពិតៗស្ថិតនៅក្នុងខេត្តកំពត។ GreenHouse មានការរចនាផ្ទះស្នាក់នៅជារបៀប Homestay ក្បែរមាត់ព្រែក ដែលផ្ទះស្នាក់នៅជាប្រភេទផ្ទះប្រក់ស្បូវរបៀបស្រុកស្រែចម្ការតែម្តង ជាពិសេសកន្លែងគេងគឺត្រជាក់ស្រិបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ឡើយ គឺប្រើតែខ្យល់ធម្មជាតិ និងកង្ហាតែប៉ុណ្ណោះ។
បន្ថែមពីការគេងស្នាក់នៅរបៀបជនបទ Greenhouse ថែមទាំងមានបម្រើសេវាកម្ម ជូនភ្ញៀវទេសចរទៅទស្សនាចំការម្រេច រូងភ្នំ ជិះកាយ៉ាក់ Paddle board ជិះទូកគយគន់ទេសភាពមាត់ព្រែកទៅចំការធុរេន និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិពិតៗដឹងតែសប្បាយអារម្មណ៍។
គួរឱ្យដឹងផងដែរថា រីហ្សត Green House មានទីតាំងនៅ ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បត់ចូលតាមផ្លូវទៅកាន់ ឧទ្យានដងព្រែក ប្រហែល ៧០០ ម៉ែត្រ ពីផ្លូវធំ។ Green House មាន ១២បន្ទប់ ចែកចេញជា ៥ ប្រភេទ ដូចជា៖ River Front ៤ បន្ទប់ Deluxe Bungalow ២ បន្ទប់ Double Bed Cold Shower ៤ បន្ទប់ Bungalow ១ បន្ទប់ដែលមានគ្រែពីរ និង Big Bungalow ១ បន្ទប់ ដោយតម្លៃបន្ទប់នីមួយៗអាចផ្លាស់ប្តូរទៅតាមរដូវការដូចជា៖
-River Front 30$ (Low Season) 40$ (High Season)
-Deluxe Bungalow 25$ (Low Season) 35$ (High Season)
-Double Bed 20$ (Low Season) 30$ (High Season)
-Twin Bungalow 30$ (Low Season) 40$ (High Season)
-Big Bungalow 32$ (Low Season) 50$ (High Season) លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 088 88 63 071 / 096 58 57 947៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Google /GreenHouse