ភ្នំពេញ៖ ចង់ទទួលទានអាហារសម្រន់ឆ្ងាញ់ៗពេលល្ងាច បានក្លាយទៅជាចំណង់ចំណូលចិត្តមនុស្សស្ទើរគ្រប់គ្នា តែបើចង់ជួបជុំគ្នាសប្បាយទទួលទានអាហារប្លែកៗបែបអ្នកបាត់ដំបង ដូចជាសង្វាក់បាត់ដំបងពិតជាមិនងាយនឹងរកបាននោះទេ។
តែមិនបាច់បារម្ភទេ ថ្ងៃនេះ «ក្នុងស្រុក » សូមណែនាំហាងអាហារមួយកន្លែង ដែលមានអាហារអ្នកស្រុកបាត់ដំបងឆ្ងាញ់ នោះគឺ ហាង 123 Pig ដែលម្ហូបឆ្ងាញ់ប្រចាំហាងនោះគឺ សង្វាក់ និងណែមនឿង ដាក់ចង្អេរ និងឈ្នាងតែម្តង មើលតែតុបតែងក៏គួរឱ្យចង់ញ៉ាំដែរ តែបើបានទទួលទានទៀតរសជាតិគឺរឹតតែពេញចិត្ត។
ក្រៅពីមានសង្វាក់បែបអ្នកបាត់ដំបងដ៏ឆ្ងាញ់ពិសាហើយនោះ 123 Pig ក៏មានលក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទដូចជា មីកូឡា ណែមនឿង បាយឆាគ្រប់មុខ ស៊ុបបបែល រួមទាំងភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខទៀត។ ចំណែកឯហាងវិញក៏មានការតុបតែងយ៉ាងស្រស់ស្អាតដោយដើមឈើតូចធំបៃតងស្រស់ ជាមួយនឹងតុអង្គុយបែបផ្ទាល់ដីមានពូកទន់ៗងាយស្រួលអង្គុយទទួលទានទៀតផង។
គួរឱ្យដឹងផងដែរថា ហាង 123 Pig មានរហូតដល់ទៅ២ទីតាំង ដោយទីតាំងទី១ សិ្ថតនៅផ្ទះលេខ ២៦ ផ្លូវ១២៣ សង្កាត់ ទួលទំពូង ឯទីតាំងទី២ ស្ថិតនៅជិតផ្សារទំនើប AEON 2 ជាប់ច្រកចូលខាងលិចបុរីប៉េងហួតផ្លូវម៉ុងរិទ្ធី (តារាងបាល់) ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 092 226 596 / 016 73 74 66៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក