កំពត៖ ជាការពិតណាស់ខេត្តកំពតគឺជាខេត្តដែលសម្បូរទៅដោយតំបន់ភ្នំ ព្រៃឈើ ជ្រោះជ្រងជ្រលងអូរ ព្រែក និងសមុទ្រ ដែលបង្កើតជាកន្លែងទេសចរណ៍សម្រាប់មកកម្សាន្តច្រើនរាប់មិនអស់។ ក្នុងនោះខេត្តកំពត ក៏សម្បូរទៅដោយរីហ្សតស្អាតៗ និងកន្លែងបោះតង់ល្បីៗជាច្រើន ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង។
ចំណែករីហ្សតថ្មីមួយទៀតហើយមានឈ្មោះថា « The Safari » បាននឹងកំពុងតែធ្វើឱ្យអ្នកមកកម្សាន្តកញ្ជ្រោលចង់មកកម្សាន្ត ដោយសារតែកន្លែងនេះ មានទេសភាពស្រស់ស្អាតមែនទែន ជុំវិញព័ទ្ធទៅដោយជួរភ្នំ ថែមទាំងមានទឹកបឹងព្រែកអាចជិះទូកលេងកម្សាន្ត និងអាចមើលថ្ងៃលិចប្រកបដោយភាពរីករាយទៀតផង។
The Safari មានការគេងបោះតង់បែបទំនើប ដែលមានភាពធំទូលាយ ខាងក្នុងមានគ្រែមានពូក មានសំភារៈប្រើប្រាស់ដូចជាការគេងស្នាក់នៅក្នុងសណ្ឋាគារយ៉ាងអ៊ីចឹង ដោយពេលយប់លោកអ្នកអាចដុតភ្នក់ភ្លើង និងអាំងសាច់ញ៉ាំជួបជុំគ្រួសារ និងមិត្តភក្តិក៏បានដែរ ធានាថាសប្បាយគ្មានទាស់នោះឡើយ។
គួរឱ្យដឹងផងដែរថា The Safari មានទីតាំងនៅទំនប់ម្លេចស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពត និង តាកែវ ស្ថិតនៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត ដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៣ រួចបត់ស្ដាំចូលទៅផ្លូវលំខាងក្នុងប្រមានជា ៦ គីឡូម៉ែត្រ ។ ចំពោះតម្លៃស្នាក់នៅវិញមានចាប់ពី ៤០$ ដល់ ១៤៩ $ ទៅតាមប្រភេទតង់ និងរដូវកាលផ្សេង សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៧ ៨៨៨ ៨៨០ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក