សៀមរាប៖ ទឹកដីសៀមរាប គឺជាទីក្រុងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យបុរាណ ដោយសារតែកិត្តិនាមដ៏ល្បីល្បាញរបស់ប្រាសាទអង្គរវត្ត។ រហូតដល់បច្ចុប្បន្ននេះ ទោះស្ថិតនៅតាមខេត្តជាយដែនបន្តិចក្តី តែទឹកដីមួយនេះនៅតែមានភាពសម្បូរបែប ជាទឹកដីល្បីផ្នែគទេសចរណ៍លេខ១ប្រចាំប្រទេស មានប្រាសាទរាប់រយ មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនផងដែរ។ ទឹកដីដែលរីកចម្រើនគ្រប់សម័យកាលមួយនេះ ក៏មានភាពស៊ីវីល័យមិនចាញ់អ្នកទីក្រុងភ្នមពេញប៉ុន្មាននោះដែរ ទាំងការស្លៀកពាក់តុបតែងខ្លួន និងរឿងចំណីអាហារ ពោលគឺមានរបស់ទទួលទានសឹងតែឆ្ងាញ់ជាងអ្នកភ្នំពេញផងដែរ ដែលថែមទាំងមានការបើកហាងទទួលទានច្រើនស្អេកស្កេះទទួលភ្ញៀវទាំងក្នុងស្រុក និងក្រៅស្រុក។
នៅក្នុងនោះ ហាងអាហារមួយកន្លែងកំពុងតែអង្រួនចិត្តអ្នកសៀមរាប និងអ្នកទេសចរណ៍ឱ្យចូលទទួលទានមិនចេះដាច់នោះទេ ដោយសារតែការរចនាមានភាពទាក់ទាញ មានកន្លែងថតរូបច្រើន ជាពិសេសម្ហូបគឺសុទ្ធតែឆ្ងាញ់ៗនោះគឺ «ផ្ទះប៊ែមប៊ូបុកក្ដាម»។ ដោយ«ផ្ទះប៊ែមប៊ូបុកក្ដាម» មានបុកក្តាម បុកពោត បុកបង្ការ គ្រឿងសមុទ្រគ្រប់ប្រភេទ អាហារសម្រន់របៀបញាំ ភ្លា និងអាហារដទៃជាច្រើនមុខផ្សេងទៀត។
ផ្ទះប៊ែមប៊ូបុកក្ដាម មានទីតាំង នៅតាមបណ្ដោយផ្លូវលូប្រហែល៥០០ម៉ែត្រពីផ្លូវជាលេខ៦ (បើមកពីផ្លូវជាតិលេខ៦មក អបផ្លូវផ្សារទំនើបអង្គរ តាមបណ្ដោយលូមកខាងត្បូងប្រជាហែល500ម៉ែត្រមកនឹងឃើញផ្ទះប៊ែមប៊ូបុកក្ដាម នៅខាងឆ្វេងដៃជាប់ផ្លូវលូ)៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ផ្ទះប៊ែមប៊ូបុកក្ដាម