ថៃ៖ នៅវ័យកុមារជាការពិតណាស់ រឿងនិទាន និងតុក្កតានិយាយពីទេពមច្ឆា ច្បាស់ណាស់ប្រាកដជារឿងចំណូលចិត្តរបស់ក្មេងៗជាពិសេសគឺក្មេងស្រីតែម្តង ដោយសារតែទេពមច្ឆា មានកន្ទុយជាត្រីខុសប្លែកពីតុក្កតាដទៃ។
ដោយសារតែវាជាការចងចាំដ៏រីករាយរបស់មនុស្សម្នាក់ៗ មានហាងមួយកន្លែងនៅប្រទេសថៃ ឈ្មោះថា Mermaid Casle Siam បានកែច្នៃហាងមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែពតុក្កតាពិតៗផងដែរ។
Mermaid Casle Siam មាន៤ជាន់ ដោយជាន់ទី១ និងទី២ គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ខ្ជូតៗ ហើយពណ៌កប់ៗ ឯជាន់ទី ៣ និង៤ គឺជាហាងកាហ្វេ Mermaid Cafe មាននំខេក តែ និងកាហ្វេឆ្ងាញ់ៗ ឯពណ៌ដឹងតែត្រូវចិត្តតែម្តង ថែមទាំងមានកន្លែងថតរូបស្អាតៗប្រៀបបីដូចតុក្កតា Mermaid ថែមទាំងមានកន្ទុយត្រីឱ្យពាក់ថតលេងដោយមិនគិតថ្លៃផងដែរ។
គួរឱ្យដឹងផងដែរថា Mermaid Castle Siam មានទីតាំងក្នុង Siam Square soi 2 ចេញពីស្ថានីយ៍រថភ្លើង BTS SIAM station ច្រកទី២ (alley 2) ដោយបើកដំណើរការចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៩យប់៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Mermaid Castle Siam