ការទទួលទានសាច់អាំងពេលល្ងាច និងពេលយប់ ក៏ជាអាហារសម្រន់ដែលប្រជាជនខ្មែរចូលចិត្តដែរ តែការអាំងសាច់លើខ្ទះ ឬបន្ទះអាំងសាច់ជាទូទៅហាក់បីដូចជាធម្មតាពេកដែរឬទេ?
សម្រាប់អ្នកដែលចង់ទទួលទានសាច់អាំងបែបថ្មី ច្នៃអាំងលើអំបែងនំគ្រក់ ថ្ងៃនេះ «ក្នុងស្រុក »នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ហាងមួយកន្លែងដែលកំពុងតែទទួលបានពេញនិយមនោះគឺ Le TJ Cafe។
ហាង Le TJ Cafe មិនត្រឹមមានសាច់អាំងលើអំបែបនំគ្រក់ឡើងឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែនៅក្នុងនោះក៏មានមុខម្ហូបពិសេសៗជាច្រើនមុខដូចជា៖ ឈុតសាច់ទាទឹកកាពិ មីឆាកាពិសាច់ទា ញុំាស្វាយ ប្រហិត និងម្ហូបជាច្រើនមុខផ្សេងទៀតក្នុងបញ្ជីមុខម្ហូបផងដែរ ឯភេសជ្ជៈក៏ប្លែកឆ្ងាញ់ទៀតផង។
គួរឱ្យដឹងផងដែរថា Le TJ Cafe មាន ២តាំងជាជម្រើស គឺទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ដោយ៖
-ទីក្រុងភ្នំពេញ៖ Le TJ Cafe មានទីតាំងផ្ទះលេខ 386 ផ្លូវ201 ភូមិខ្ពបវែង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពត៌មានបន្ថែមសូមទំនាក់ទំនង 015 537 135 / 📞077 777958។
- ទីក្រុងតាខ្មៅ៖ Le TJ Cafe មានហាងជាសម្ព័ន្ធមានឈ្មោះថា MixedFun House មានទីតាំងផ្ទះលេខ 386 ផ្លូវ 201 ភូមិខ្ពបវែង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពត៌មានបន្ថែមសូមទំនាក់ទំនង 015 537 135 និង 📞077 777958៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក