សៀមរាប៖ ខេត្តសៀមរាប មិនត្រឹមតែសម្បូរទៅដោយប្រាសាទបុរាណ និងកន្លែងដើរលេងនៅពេលថ្ងៃប៉ុណ្ណោះទេ តែសម្រាប់ពេលរាត្រី ផាប់ស្ទ្រីតគឺជាកន្លែងប្រជុំតំបន់កម្សាន្តចម្រុះជាច្រើនដែលអាចឱ្យលោកអ្នកមកកម្សាន្តលេងមិនជិនណាយដូចជា ភោជនីយដ្ឋានទំនើបៗ កន្លែងញ៉ាំអីតាមផ្លូវបែប Street Food បារ ក្លឹបរាត្រី និងកន្លែងសប្បាយៗជាច្រើនទៀត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលលេងមិនចេះដាច់នោះឡើយ។
គួរឱ្យដឹងផងដែរថា Temple Coffee, Bakery n Pool Sky Lounge Siem Reap មិនត្រឹមតែលក់បង្អែមទឹកកកព្រិលដ៏ពិសេស តែហាងនេះគឺជាហាងអាហារ ដែលមានអាហារឆ្ងាញ់ៗ រួមទាំងមានការរចនាអាងទឹកដ៏ពិសេសស្រស់ស្អាតសម្រាប់ការអង្គុយលំហែរអារម្មណ៍ និងជួបជុំមិត្តភក្តិនាពេលរាត្រីផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទទួលទាននោះ Temple Coffee, Bakery n Pool Sky Lounge Siem Reap មានទីតាំង លើផ្លូវផាប់ស្រ្តីត ផ្សាររាត្រី ខេត្តសៀមរាប ដោយចាប់បើកលក់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ភ្លឺ ប្រសិនជាចង់ធ្វើការកក់ទុកជាមុនសូមទំនាក់ទំនង 090 9999 55 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Temple Coffee, Bakery n Pool Sky Lounge Siem Reap