សព្វថ្ងៃអាជីវកម្មអាហារបែប Street Food ពេលល្ងាចកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ទិសទី ជាពិសេសគឺ សិស្ស និស្សិត និងអ្នកធ្វើការតែម្តង ព្រោះតែការទទួលទានចំណាយអស់តិច ថែមទាំងមានរសជាតិឆ្ងាញ់ពិសារផងដែរ។
នៅក្នុងចំណោមអាហារបែប Street Food ជាច្រើនមុខ ប្រហិតត្រូវបានគេនិយមទទួលទានច្រើនជាងគេដោយសារតែវាងាយស្រួលចម្អិន និងមានរសជាតិឆ្ងាញ់ តែប្រសិនជាអ្នកចង់ទទួលទានប្រហិតបែបសុខភាព ធ្វើដោយខ្លួនឯង មិនមានការនាំចូលពីបរទេស ថែមទាំងមានរសជាតិដើមឆ្ងាញ់ពីខេត្តបាត់ដំបងទៀតនោះ «ក្នុងស្រុក» សូមណែនាំ ហាងដែលទទួលបានការពេញនិយមកនោះគឺ ហាង « ចែម៉ី ប្រហិតសាលាចិន» ។
ចែម៉ីប្រហិតសាលាចិន មានហាងដំបូងបើកដំណើរការនៅខេត្តបាត់ដំបង ជាង២០ឆ្នាំមកហើយ ដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីអ្នកដែលទទួលទាន លាន់មាត់ថា ប្រហិតដែលធ្វើដោយខ្លួនឯងពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។
ដោយហេតុការគាំទ្រដ៏ច្រើនលើសលប់ «ចែម៉ីប្រហិតសាលាចិន » បានហក់មកកាន់ទីផ្សារនៅក្នុងទីក្រុងភ្នំពេញបើកហាងសាខាជាបន្តបន្ទាប់ ដែលសុទ្ធសឹងទទួលបានការគាំទ្រថាឆ្ងាញ់គ្រប់ៗគ្នា មានអ្នកចូលទទួលទានពេញៗហាងរាល់ថ្ងៃស្ទើរតែគ្មានកន្លែងអង្គុយ។ ដោយហាង ចែម៉ី មានលក់ប្រភេទប្រហិតជាច្រើនមុខដែលគ្មានលាយជាតិគីមី និងលាយជាតិប៉ូរ៉ាក់ឡើយ ពោលគឺធ្វើមួយថ្ងៃលក់មួយថ្ងៃ ដោយរួមមានដូចជា៖ ប្រហិតសាច់គោ ប្រហិតសាច់ត្រីស្លាត ភ្លៅមាន់ចៀន និងស្លាបមាន់ចៀនប្រឡាក់គ្រឿងឆ្ងាញ់ នំប៉័ងចៀន ជ្រលក់ទឹកជ្រលក់ពិសេសរូបមន្តប្រចាំហាង ថែមទាំងមានលក់ប្រហិតសាច់គោស្រស់ៗគិតជាគីឡូសម្រាប់អ្នកដែលមានបំណងទិញយកទៅទទួលទាននៅផ្ទះជួបជុំគ្រួសារផងដែរ។
គួរឱ្យដឹងផងដែរថា ពេលនេះ «ចែម៉ីប្រហិតសាលាចិន» បានបើកសាខាថ្មីរបស់ខ្លួនបន្ថែមទៀតហើយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយសាខាថ្មី មានទីតាំងនៅលើ ផ្លូវ360 សង្កាត់បឹងកេងកង៣ ជាប់ មាតុភូមិ ជិតសាលាប៊ែលធីអន្តរជាតិ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 9999 38 / 092 96 99 93៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ J Mey ប្រហិតសាលាចិន ផ្លូវ360 បឹងកេងកង3