បាត់ដំបង៖ ខេត្តបាត់ដំបង ជាខេត្តដែលសម្បូរទៅកន្លែងដើរលេងទាំងបែបប្រវត្តិសាស្រ្តបុរាណ ប្រវត្តិសាស្ត្រសម័យអនានិគមនិយមបារាំងសម័យលោកម្ចាស់ និងកន្លែងដើរលេងតាមបែបធម្មជាតិរាប់មិនអស់ដូចជា ភ្នំ និងទឹកជ្រោះជាច្រើនកន្លែងដើម។
ការមកលេងខេត្តបាត់ដំបង ពិតណាស់ក្រៅពីការដើរលេង ក៏សម្បូរទៅដោយកន្លែងស្នាក់នៅឱ្យលោកអ្នកជ្រើសរើសច្រើនណាស់ តែប្រសិនជាចង់ទទួលបានបទពិសោធន៍រស់នៅបែបអគារបុរាណ «ក្នុងស្រុក » សូមណែនាំសណ្ឋាគារដ៏ល្បីមួយប្រចាំខេត្តបាត់ដំបងនោះគឺ « សណ្ឋាគារ ដឹ ស៊ាំង ជូរី វីឡា The Sanctuary Villa Battambang»។
សណ្ឋាគារមួយនេះមានការតុបតែងជាអគារស្នាក់នៅដូចជាផ្ទះសម័យបុរាណ តែប្រកបដោយភាពទំនើប និងបន្ទប់ស្នាក់នៅធំទូលាយប្រកបដោយផាសុខភាព។ ជាពិសេសនោះ គឺមានអាងហែលទឹកធំទូលាយអាចឱ្យភ្ញៀវហែលលេងកម្សាន្តដោយសេរី កន្លែងហាត់ប្រាណ ហ្វ្រីអាហារពេលព្រឹក និងមានទីធ្លាចំណតយានយន្តយ៉ាងធំទូលាយទៀតផង។
អាស័យដ្ឋាន៖ ស្ថិតនៅក្នុងភូមិជ្រៃកកេាង សង្កាត់ស្លាកែត ខេត្តបាត់ដំបង (ចំងាយពី២៥០ ផែទូកបាត់ដំបង)។ លោកអ្នកអាចធ្វើការកក់ទុក និងសាកសួរព័ត៌មានបាន តាមរយៈលេខទូរស័ព្ទទាំង២ខ្សែ៖ 087/012 22 65 05 ឬ E-mail : [email protected] ឬតាមរយៈគេហទំព័រ www.thesanctuaryvillabattambang.com ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ The Sanctuary Villa Battambang