នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ មិនខ្វះឡើយកន្លែងញាំអាហារសម្រន់ផ្សេងៗ រាប់ចាប់ពីមី គុយទាវ លត បាយ -ល- មានទាំងប្រភេទអាហាតាមផ្លូវ (Street Food) និងតាមហាងទំនើបផងដែរ។ យ៉ាងណាមិញ ដោយសារតែរដូវនេះជារដូវវភ្លៀង ជាពិសេសគឺរៀងរាល់ល្ងាចតែងតែមានរលឹមស្រេចៗ ដែលបរិយាកាសបែបនេះធ្វើឱ្យក្រពះរមូលតែម្តង។
ថ្ងៃនេះដែរ ក្រុមការងាររ « ក្នុងស្រុក » យើងខ្ញុំ សុំណែនាំកន្លែងញាំអាហារសម្រន់មួយនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ដោយមានលក់អាហារសម្រាប់មិត្តៗយុវវ័យដែលពេញនិយមក្តាម ខ្យង ខ្ចៅជាដើមនោះគឺ ហាងដែលនៅម្តុំស្តុបបូកគោ។
ហាង “សៀវម៉ៃរាត្រី” មានលក់ប្រភេទខ្ចៅធម្មជាតិស្ងោរទឹកដូង រួមទាំងខ្យង និងក្តាមស្រែ ព្រមទាំងសាច់ចង្កាក់ស្ងោរ ដែលមើលទៅទំនងគួរឱ្យចាប់អារម្មណ៍តែម្តង ខណៈតម្លៃក៏សមរម្យសម្រាប់មិត្តយុវវ័យទៀតផង។ ចំពោះតម្លៃវិញគឺ ខ្ចៅ១ចាន តម្លៃត្រឹមតែ ៣០០០៛ ខ្យង១ចាន ៥០០០៛ ក្តាម១ចាន ៨០០០៛ សាច់គ្រឿងក្នុង១ចង្កាក់ ២០០០៛ ប៉ុណ្ណោះ។
ដោយឡែកសម្រាប់ទីតាំងវិញ គឺស្ថិតនៅក្រោយការ៉ាស់សាំង PTT ស្តុបបូកគោ ផ្ទះលេខ ៧២ ផ្លូវ ៩៥៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក