ពេលស្អប់អ្នកណាម្នាក់ កុំសងសឹក តែត្រូវធ្វើរឿងទាំង៣នេះជំនួសវិញ

លើលោកនេះតែងមានមនុស្សដែលធ្វើអោយយើងស្អប់ និងអន់ចិត្ត ទោះបីជាយើងមិនបានធ្វើអ្វីខុសក៏ដោយតែពួកគេតែងតែឈ្នានីស យារយី ឬ និយាយបង្ខូចពីយើងទៅប្រាប់អ្នកដទៃ។ តែវិធីល្អនៅក្នុងការដោះស្រាយបញ្ហានេះគឺហាមសងសឹកទៅកាន់សត្រូវរបស់អ្នក ហើយព្យាយាមបង្វែរមករក្សារអាកប្បកិរិយាទាំង៣នេះវិញ ទើបចំណេញចំពោះខ្លួនឯង៖

Cover Copy (2)

១.កុំប្រកាន់៖ មនុស្សជាច្រើនយកចិត្តទុកដាក់ខ្លាំងពេកទៅនឹងអ្វីដែលអ្នកដទៃនិយាយ ជួនកាលក៏ខឹងនឹងវាដែរ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះពិតជាដាក់ទោសខ្លួនឯងចំពោះកំហុសរបស់អ្នកដទៃ។ ពេលខឹងព្រោះពាក្យទាំងនោះមានតែធ្វើអោយអ្នកឈឺចាប់ប៉ុណ្ណោះ ដែលវាពិតជាអយុត្តិធម៌សម្រាប់អ្នក។ នៅពេលអ្នកជួបមនុស្សដែលអ្នកមិនចូលចិត្ត ចូរគ្រប់គ្រងអារម្មណ៍របស់អ្នកអោយបានល្អ។ ជំនួសឲ្យការខឹងសម្បារ សូមរក្សាចិត្តឲ្យស្ងប់ ហើយចងចាំពាក្យដែលពោលថា “ចូលត្រចៀកឆ្វេង ចេញត្រចៀកស្តាំ កុំយកទុកក្នុងចិត្ត”។ បើអ្នកមិនយកចិត្តទុកដាក់នឹងទង្វើរបស់គេទេ គេនឹងមិនអាចធ្វើឱ្យអ្នកខឹងដោយងាយស្រួលនោះឡើយ។ នៅពេលដែលអ្នកមិនបណ្តោយឱ្យខ្លួនឯងរងឥទ្ធិពល អ្នកនឹងអាចរក្សាសន្តិភាពក្នុងចិត្តបាន។

IMG_5227

២.កុំសងសឹកនាំខាតពេល៖ ចំពោះការដោះស្រាយជាមួយសត្រូវ ប្រសិនបើអ្នកសម្រេចចិត្តធ្វើសកម្មភាព ចូរធ្វើវាឱ្យអស់ពីលទ្ធភាព បើមិនដូច្នេះទេ វាជាការល្អបំផុតក្នុងការមិនធ្វើអ្វីទាំងអស់។ បើមិនដូច្នោះទេ អ្នកនឹងជាអ្នកទទួលរងផលវិបាក។ កុំប្រើជីវិតរបស់អ្នកទៅគិតរឿងស្មុគស្មាញក្នុងការសងសឹកសត្រូវ ព្រោះអ្នកអាចនឹងរស់នៅមិនបានក្តីសុខអស់មួយជីវិតព្រោះខឹងនឹងធ្វើអីគេមិនបាន ដូច្នេះមានតែកុំធ្វើអ្វីទាំងអស់ ទុកអោយសត្រូវរបស់អ្នកធ្វើអីក៏ធ្វើទៅ ជីវិតគេយើងកុំទៅខ្វល់។

<1---->

IMG_5228

៣.កែលម្អខ្លួនឯង រស់នៅកាន់តែប្រសើរ៖ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនហ៊ានវាយប្រហារអ្នក? ហេតុផលជាញឹកញាប់គឺដោយសារតែពួកគេជឿថាពួកគេពូកែជាងអ្នក មានសមត្ថភាព និងលក្ខខណ្ឌល្អប្រសើរជាងអ្នក។ នៅពេលប្រឈមមុខនឹងការវាយប្រហារ ប្រសិនបើអ្នកមានប្រតិកម្មខ្លាំងពេក វាមានលទ្ធផលមិនល្អ ក្នុងករណីនេះ អ្នកអាចអនុវត្ត "ឥទ្ធិពលខ្លា" ដែលជាគំនិតនៅក្នុងសេដ្ឋកិច្ច។ "ឥទ្ធិពលខ្លា" គឺជាស្ថានភាពផ្លូវចិត្តដែលមនុស្សអាចយកឈ្នះលើអ្នកដទៃដោយការជំរុញការគ្រប់គ្រងខ្លួនឯង និងការលើកទឹកចិត្តខាងក្នុងនៅពេលប្រឈមមុខនឹងបញ្ហា។ នេះជារបៀបបង្វែរសម្ពាធពីខាងក្រៅទៅជាការលើកទឹកចិត្តក្នុងការអភិវឌ្ឍ និងលើកកម្ពស់ខ្លួនឯង។ ជាការពិត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ការកែលម្អខ្លួនឯងតែងតែជាវិធីល្អបំផុតដើម្បីដោះស្រាយ។ បង្វែរការវាយប្រហារ និងការមើលងាយពីអ្នកដទៃទៅជាការលើកទឹកចិត្តសម្រាប់វឌ្ឍនភាពរបស់អ្នក។ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកឈ្លោះជាមួយមនុស្សអវិជ្ជមាន ផ្ទុយទៅវិញ ចូរចំណាយពេលអានសៀវភៅ ហាត់ប្រាណ មើលថែសុខភាព និងអភិវឌ្ឍខ្លួនឯង៕

IMG_5229