ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

យើងតែងតែនិយាយលេងថា ការជល់កែវពេលផឹក ដើម្បីឱ្យត្រចៀកបានឮសំឡេង ព្រោះភ្នែកយើងបានឃើញហើយ ច្រមុះក៏បានហិតក្លិនហើយ ​​​​​​​​​​​​​​​​​​ចំណែកមាត់ក៏បានដឹងរសជាតិហើយ នៅឡើយតែត្រចៀកមិនទាន់ដឹង អ៊ីចឹងត្រូវតែគោះ ឬជល់កែវ ដើម្បីបន្លឺរសំឡេង។ តែយ៉ាងណាមិញ នេះគឺជារឿងកំប្លែងនិយាយលេងដើម្បីឱ្យបានសើចសប្បាយ តែវាជាការពិតឬយ៉ាងណានោះ តស់! យើងមកដឹងទាំងអស់គ្នា។

Cover Copy

១) រឿងព្រេងក្នុងប្រវត្តិសាស្ត្រ ៖ កាលពីមុន ការគោះ ឬជល់កែវស្រា គឺជារឿងធម្មតា។ យោងទៅតាមរឿងព្រេង ដើម្បីចៀសវាងការពុល មនុស្សនឹងប្រើកែវផ្ទាល់ខ្លួន (ដែលចាក់ពេញ) ទៅជល់នឹងកែវរបសៀ់អ្នកដទៃមុនពេលផឹក។ គោលបំណង​គឺ​ចង់​ឱ្យ​ស្រា​ក្នុង​កែវ​របស់​គេ​ហៀរ​ចូល​កែវ​ម្ខាង​ទៀត បណ្ដាល​ឱ្យ​អ្នក​ផ្សេង​ពុល​ផង​ដែរ។ លើសពីនេះ ក៏មានរឿងព្រេងមួយថា សំឡេងកែវដែលទង្គិចគ្នា មានឥទ្ធិពលការពារវិញ្ញាណអាក្រក់ផងដែរ។

២) ជាទម្លាប់ ​ឬទំនៀមទម្លាប់ ៖ បច្ចុប្បន្ននេះ ការគោះកែវនៅពេលផឹកស្រាក៏បានក្លាយជាទម្លាប់របស់មនុស្សគ្រប់រូប។ ពេល​លើក​កែវ អ្នក​រាល់​គ្នា​នឹង​គោះ​កែវ​ជល់​គ្នា​មុន​ពេល​ផឹក។ តាំងពីដើមមក ពួកយើងធ្លាប់បានប្រើប្រាស់សកម្មភាពនេះ ហើយវាបានក្លាយជាការឆ្លុះបញ្ចាំងបន្តិចម្តងៗសម្រាប់មនុស្សជាច្រើន។ ពេលគោះ ឬជល់កែវ មនុស្សតែងតែជូនពរគ្នាទៅវិញទៅមក សុខភាពល្អ និងសំណាងល្អ ជាពិសេសនៅពេលចូលរួមពិធីជប់លៀងក្នុងឱកាសសំខាន់ៗជាដើម។

Ae2c7b4f1e5c7322447a123d94892f7f

៣) បង្កើតបរិយាកាសឱ្យកាន់តែរស់រវើក ៖ ពិធីជប់លៀងជាធម្មតាត្រូវការបរិយាកាសរីករាយ រស់រវើក និងវិជ្ជមាន។ មនុស្សតែងតែជល់កែវជាមួយគ្នា ហើយនិយាយពាក្យជូនពរ និងនិទានរឿងប្លែកៗ ជួយធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ មនុស្ស​ម្នា​ក៏​ប្រើ​ការជល់កែវនេះដើម្បី​ជាការស្វាគមន៍ និង​ជជែក​គ្នា​ទៅវិញទៅមកផងដែរ។ ការជល់កែវមិនអាចធ្វើតែម្នាក់ឯងបានទេ វាទាមទារឱ្យមានការចូលរួមពីមនុស្សជាច្រើន។ បន្ថែមពីលើការបង្កើតបរិយាកាសដ៏រស់រវើក សកម្មភាពនៃការជល់កែវស្រាជាមួយគ្នា ក៏ជួយបង្កើនការយល់ដឹងអំពីការចូលរួមក្នុងសកម្មភាពសមូហភាពផងដែរ។ មនុស្ស​ជា​ច្រើន​ក៏​ចូល​ចិត្ត​ថត​រូប​ពេល​ដែល​មនុស្ស​គោះ​កែវ​ក្នុង​ពិធី​ជប់លៀងផងដែរ។

៤) ដើម្បីរំញោចអារម្មណ៍ ៖ ការផឹកស្រា ក៏ជាការប្រើញ្ញាណ៤យ៉ាងគឺ ការឃើញដោយភ្នែក (ចក្ខុវិញ្ញាណ) ដឹងរសដោយអណ្តាត (ជីវ្ហាវិញ្ញាណ) ដឹងក្លិនដោយច្រមុះ (ឃានវិញ្ញាណ) និងដឹងដោយដៃ (កាយវិញ្ញាណ)។ ដូច្នេះហើយ ការគោះ ឬជល់កែវបន្លឺរសំឡេងនេះ ដើម្បីរំញោចដល់ញ្ញាណទី ៥ គឺការស្តាប់ឮដោយត្រចៀក (សោតវិញ្ញាណ) ដើម្បីបង្កើតអារម្មណ៍កាន់តែប្រសើរឡើងនៅពេលផឹកស្រា៕