* តម្លៃសំបុត្រទាបបំផុតចំនួន ២ លានសំបុត្រ ដែលអាចរកទិញបានក្នុងអំឡុងពេលប្រូម៉ូសិនរយៈពេលមួយសប្តាហ៍ផ្តល់ជូនអ្នកដំណើរនៅលើផ្លូវហាណូយ-សៀមរាប និងសេវាជាច្រើនទៀត។
ភ្នំពេញ ថ្ងៃទី ០២ ខែសីហា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់របស់ខ្លួន ដែលជាការកត់សម្គាល់នូវសមិទ្ធិផលថ្មីក្នុងការធ្វើដំណើរតភ្ជាប់មេឃរវាងប្រទេសវៀតណាម និងពិភពលោក។
ភ្ញៀវធ្វើដំណើរទី 200 ឈ្មោះ Sandeep Mehta ដែលជាពាណិជ្ជករជនជាតិឥណ្ឌា បានទទួលកាដូធ្វើដំណើររយៈពេលមួយឆ្នាំ លើជើងហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet ។
ទន្ទឹមនឹងការប្រារព្ធពិធីនេះ ក្រុមហ៊ុន Vietjet ក៏បានប្រកាសដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីមួយតភ្ជាប់ទីក្រុងភាគខាងលិចប្រទេសឥណ្ឌា គឺទីក្រុងអាមេដាបាដ (Ahmedabad) ជាមួយទីក្រុងឆ្នេរសមុទ្រ ដាណាង (Da Nang) ដ៏ល្បីល្បាញរបស់វៀតណាម ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅខែតុលា ឆ្នាំ 2024 ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្រោមវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងធុរកិច្ចនៃប្រទេសទាំងពីរ។
ដើម្បីអបអរឱកាសនេះ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនតម្លៃសំបុត្រពិសេសរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី 2 ខែសីហា ដល់ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 (GMT+7)។ អ្នកធ្វើដំណើរពីសៀមរាបទៅហាណូយក្នុងតម្លៃត្រឹមតែ USD70/ផ្លូវ (រួមបញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 ដល់ថ្ងៃទី 22 ខែឧសភា 2025 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក)។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ទៅកាន់គោលដៅក្នុងស្រុក និងអន្តរជាតិជាច្រើនទៀត នៅក្នុងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet រួមទាំងទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌា គឺទីក្រុងញូវដេលី បុមបៃ អាមេដាបាដ និងទីក្រុងដទៃជាច្រើនទៀត។
ក្រុមហ៊ុន Vietjet ស្វាគមន៍អ្នកដំណើរនៅលើយន្តហោះទំនើបរបស់ខ្លួន ដែលផ្តល់សេវាដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ ដើម្បីរីករាយជាមួយម្ហូបវៀតណាម ឥណ្ឌា និងពិភពលោកដូចជាម្ហូបវៀតណាម បាញ់មី, ហ្វឺ, បាយសម្លការី Basmati... ដ៏មានឱជារស ក៏ដូចជាអាហារក្តៅៗពិសាធ្វើឱ្យមានសុខភាពល្អ និងជម្រើសមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀត។ លើសពីនេះ Vietjet ផ្តល់ជូនអ្នកដំណើរទាំងអស់ជាមួយនឹងការធានារ៉ាប់រងពី SkyCare ដោយឥតគិតថ្លៃ និងឱកាសដើម្បីទទួលបានរង្វាន់ និង "ឈ្នះរង្វាន់ប្រចាំថ្ងៃ" តាមរយៈកម្មវិធីភក្ដីភាពរបស់ Vietjet SkyJoy។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលបានត្រួសត្រាយផ្លូវ ដើម្បីបើកសេវាកម្មដោយផ្ទាល់តភ្ជាប់ប្រទេសវៀតណាម និងឥណ្ឌាចាប់តាំងពីឆ្នាំ 2019 ដោយផ្តល់នូវជម្រើសនៃការធ្វើដំណើរដ៏ងាយស្រួល និងតម្លៃសមរម្យដល់ប្រជាជន និងអ្នកដំណើរ។ ឥឡូវនេះ Vietjet ដំណើរការផ្លូវហោះហើរចំនួន 7 ជាមួយនឹងជើងហោះហើរចំនួន 56 ប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរ និងបានដឹកជញ្ជូនអ្នកដំណើរជិត 1.3 លាននាក់ រវាងប្រទេសវៀតណាម និងឥណ្ឌា។
###
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066