ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

សូមណែនាំពណ៌នាំសំណាងសម្រាប់ថ្ងៃកំណើតនីមួយៗ ពណ៌សំណាងសម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៤ នេះ តើអ្នកគួរប្រើពណ៌អ្វីតាមរយៈថ្ងៃដែលអ្នកកើតដើម្បីនាំសំណាងចូលមក? តស់! យើងមកដឹងលម្អិតទាំងអស់គ្នា។

Cover Copy

១. ថ្ងៃអាទិត្យ ៖ សម្រាប់អ្នកដែលក្នុងកើតថ្ងៃអាទិត្យ ពណ៌​ទឹកក្រូច​ជួយលើក​កម្ពស់​សំណាង និង​ទ្រព្យសម្បត្តិ ចំណែក​ពណ៌​ប្រផេះ​ជម្រុញ​ឱ្យ​មាន​ភាព​ជោគជ័យ និង​ភាព​ចម្រុងចម្រើន ។

២. ថ្ងៃច័ន្ទ ៖ សម្រាប់អ្នកកើតថ្ងៃច័ន្ទ ពណ៌ខៀវជួយបង្កើនសំណាងរបស់អ្នក ហើយពណ៌ផ្កាឈូកជួយលើកកម្ពស់អាជីព ឬការងារឱ្យទទួលបានជោគជ័យ និងរីកចម្រើន។

៣. ថ្ងៃអង្គារិ៍ ៖ សម្រាប់អ្នកកើតថ្ងៃអង្គារិ៍ ពណ៌បៃតងជួយនាំសំណាង និងទ្រព្យសម្បត្តិ ចំណែកពណ៌ស និងពណ៌លឿង ឬពណ៌សគុជខ្យងជួយនាំមកនូវភាពជោគជ័យ និងកេរ្តិ៍ឈ្មោះ។

៤. ថ្ងៃពុធ ៖ សម្រាប់អ្នកកើតថ្ងៃពុធ ពណ៌ប្រផេះ ឬពណ៌ប្រផេះងងឹត ជួយបង្កើនសំណាង និងនាំមកនូវទ្រព្យសម្បត្តិ ចំណែកពណ៌លឿងជួយឱ្យអ្នកលេចធ្លោក្នុងសង្គម មានកិត្តិយសល្អ និងមនុស្សស្រឡាញ់អ្នក។

៥. ថ្ងៃព្រហស្បតិ៍ ៖ សម្រាប់អ្នកកើតថ្ងៃព្រហស្បត្តិ៍ ពណ៌ក្រហមធ្វើឱ្យអ្នកកាន់តែមានភាពលេចធ្លោ បង្កើនប្រាក់ សំណាង និងក្តីសង្ឃឹមទាក់ទងនឹងប្រាក់ចំណូល និងអត្ថប្រយោជន៍ជាច្រ់ន។ ពណ៌លឿងជួយបង្កើនភាពជោគជ័យរបស់អ្នកក្នុងអាជីពរបស់អ្នក។

៦. ថ្ងៃសុក្រ ៖ សម្រាប់អ្នកកើតថ្ងៃសុក្រ ពណ៌ប្រផេះ ឬពណ៌ខ្មៅជួយទាក់ទាញទ្រព្យសម្បត្តិ ឬនាំមកនូវសំណាងល្អ បង្កើនហិរញ្ញវត្ថុ ហើយពណ៌បៃតងជួយបង្កើតឱកាសល្អក្នុងការស្វែងរកអ្វីថ្មី មានមនុស្សមកជួយ និងបង្កើតឱកាសកាន់តែប្រសើរ។

៧. ថ្ងៃសៅរ៍ ៖ សម្រាប់អ្នកដែលកើតថ្ងៃសៅរិ៍ ពណ៌ក្រហមជួយនាំមកនូវភាពល្អឥតខ្ចោះ សំណាង និងភាពជោគជ័យ។ ពណ៌សជួយនាំមកនូវហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ អ្វីក៏ដោយដែលអ្នកសង្ឃឹមនឹងសម្រេចបានដោយជោគជ័យ៕