មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា ជាស្ត្រីដ៏ឧត្តុង្គឧត្តមខ្លាំង នាងមានសមត្ថភាពពិសេសចេះទាំងកិច្ចការងារផ្ទះ ពិសេសនោះគឺ ពូកែទាំងធ្វើការរកលុយ និងចេះទុកដាក់សន្សំសំចៃ ជាស្ត្រីដែលនាំលាភសំណាង ជួយចម្រុងចម្រើនក្រុមគ្រួសារ ក៏ជាទីប្រឹក្សាដ៏ល្អរបស់ស្វាមីផងដែរ។
១. ឆ្នាំកុរ ៖ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក តែងតែបញ្ចេញថាមពលវិជ្ជមាន មានក្លិនក្រអូបប្រណិត និងរស់រវើក។ នៅពេលនិយាយជាមួយស្ត្រីទាំងនេះ មនុស្សច្រើនតែមានអារម្មណ៍ស្ងប់ចិត្ត។ ស្ត្រីកើតឆ្នាំនេះមានជីវិតពោរពេញដោយភាពសុទិដ្ឋិនិយម និងមានអ្នកអាណិតស្រឡាញ់ច្រើន សំណាងក្មុងជីវិតក៏ច្រើនដែរ។ ជាមួយនឹងគុណសម្បត្តិដ៏ល្អ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក ងាយទាក់ទាញ និងរៀបការជាមួយស្វាមីល្អ បង្កើតបានការកោតសរសើរ សុភមង្គល និងជីវិតអាពាហ៍ពិពាហ៍ពេញលេញ។ បុរាណបានពោលថា «អ្នកកើតឆ្នាំជ្រូក ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រួសារចម្រើនរុងរឿង ហើយមានអ្នកគោរពរាប់អានគ្រប់ៗគ្នា។
ជាការពិតណាស់ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក មិនត្រឹមតែទទួលបានលាភសក្ការៈពីព្រះនៃទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពរុងរឿងដល់គ្រួសារទាំងមូលទៀតផង។ ស្ត្រីទាំងនេះធ្វើអ្វីគ្រប់យ៉ាងដោយរលូន រកលុយបានយ៉ាងងាយស្រួល និងមានសមត្ថភាពក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ទោះជួបបញ្ហាហិរញ្ញវត្ថុក៏ស្ត្រីកើតឆ្នាំជ្រូកឆាប់រកដំណោះស្រាយបានដែរ។ ដោយភាពសុទិដ្ឋិនិយម និងថាមវន្តរបស់ពួកគេជួយឱ្យពួកគេមើលឃើញទិសដៅថ្មី និងបង្កើតគំនិតល្អៗសម្រាប់ការអភិវឌ្ឍន៍ខ្លួនឯង។
២. ឆ្នាំវក ៖ ស្ត្រីដែលកើតក្នុងឆ្នាំស្វា មានភាពក្លាហាន និងមោះមុត មិនខ្លាចការលំបាក និងឧបសគ្គអ្វីឡើយ។ ស្ត្រីទាំងនេះជួបបញ្ហាកាន់តែច្រើន នាងនឹងកាន់តែរឹងមាំ។ ជាមួយនឹងសមត្ថភាពដោះស្រាយបញ្ហាដែលអាចបត់បែនបាន ស្ត្រីឆ្នាំនេះងាយស្រួលចុះកិច្ចសន្យារកប្រាក់ចំណូលបានច្រើន និងក្លាយជាអ្នកមានលឿនបំផុត។ ដោយមានភាពរហ័សរហួន និងប៉ិនប្រសប់ដូចស្វានៅក្នុងព្រៃ ស្ត្រីកើតឆ្នាំស្វាបង្កើតទំនាក់ទំនងប្រកបដោយគុណភាពជាច្រើន។ ជាមួយនឹង "ឈាមនៃភាពជាអ្នកដឹកនាំ" ដែលហូរនៅក្នុងសរសៃរបស់ពួកគេ ពួកគេបានត្រៀមខ្លួនដើម្បីក្រោកឈរឡើង និងកសាងអាជីព និងកសាង "អាណាចក្រ" ផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយមានសមត្ថភាពគ្រប់គ្រងលុយកាក់យ៉ាងប៉ិនប្រសប់ ស្ត្រីឆ្នាំនេះចេះវិនិយោគយកយលុយបង្កើតលុយ។ មនុស្សឆ្នាំនេះនឹងកាន់តែមានបាន ក្លាយជាអ្នកមានស្ដុកស្ដម្ភទៅថ្ងៃអនាគត។
៣. ឆ្នាំរកា ៖ មានមនុស្សតិចណាស់ដែលអាចផ្គូផ្គងនឹងភាពឧស្សាហ៍ព្យាយាមរបស់ស្ត្ត្រីឆ្នាំមាន់។ ស្ត្រីទាំងនេះអាចធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចការនឿយហត់។ ភាពរីករាយនេះជួយពួកគេឱ្យមានការកោតសរសើរយ៉ាងខ្លាំងនៅក្នុងក្រុម និងទាក់ទាញចំណាប់អារម្មណ៍របស់ព្រះនៃទ្រព្យសម្បត្តិ។ ជាមួយនឹងរូបរាងដ៏ប្រណិត និងភាពជាស្ត្រី គ្មាននរណាម្នាក់នឹកស្មានថា ស្ត្រីដែលកើតក្នុងឆ្នាំរកា មានភាពរឹងមាំ និងក្លាហាននោះឡើយ។ ក្នុងការងារគេតែងតែសម្រេចចិត្តដល់ទីបញ្ចប់មិនងាយបោះបង់ចោលពាក់កណ្ដាលទីទេ។
ទោះបីជាមិនចូលចិត្តបង្អួតសម្រស់ក៏ដោយ តែសម្រស់ និងចំណេះដឹងរបស់ស្ត្រីឆ្នាំមាន់តែងតែលេចធ្លោ។ ក្នុងនាមជាតារាស្រីដែលមានជោគវាសនាដ៏ខ្ពង់ខ្ពស់ ស្ត្រីកើតឆ្នាំរកា តែងតែទទួលបានការគាំទ្រពីសំណាក់មនុស្សជាច្រើនក្នុងដំណើរនៃការអភិវឌ្ឍខ្លួន និងចម្រើនវ័យ។ ដោយសារតែនោះ ពួកគេច្រើនតែសំណាង អាជីវកម្មរបស់ពួកគេក៏អំណោយផល ជួយឱ្យពួកគេក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ស្ត្រីដែលកើតក្នុងឆ្នាំរកា តែងតែខ្វល់ខ្វាយរឿងហិរញ្ញវត្ថុ ហើយតែងតែព្យាយាមរកលុយដើម្បីក្លាយជាអ្នកមាន។ ឋានសួគ៌មិនឱ្យខកចិត្តអ្នកដែលខំប្រឹងប្រែងទេ ស្ត្រីកើតឆ្នាំរកា ច្រើនក្លាយជាអ្នកមានក្នុងពេលដ៏ខ្លី។ ជីវិតដែលបានបំពេញ និងសម្បូរបែបរបស់ពួកគេធ្វើឱ្យគ្រប់គ្នាច្រណែន៕