វាដល់ពេលដែលត្រូវតេស្តសមត្ថភាពខួរក្បាលរបស់អ្នកហើយជាមួយនឹងពាក្យរអ៊ូរទាំ ដែលនឹងធ្វើឱ្យអ្នកចង់អានរឿងទាំងនេះពីរដង។ កុំមើលស្រាលបញ្ហាប្រឈមព្រោះបញ្ហាទាំងនេះប្រហែលជាមិនសាមញ្ញដូចអ្នកគិតទេ។
ដូច្នេះនេះជាពេលវេលាដ៏ល្អ ក្នុងការដោះស្រាយបញ្ហាទាំងនេះហើយតើអ្នកអាចដោះស្រាយនូវបញ្ហាខាងក្រោមនេះបានទេ? តោះ! បញ្ចេញសមត្ថភាពអ្នក!
ភារុន បានត្រលប់មកពីជិះស្គីទឹកកក។ ប៉ុន្តែនៅពេលដែលគាត់បានត្រលប់មកជួបជុំមិត្តភក្តិរបស់គាត់ គាត់បានពិនិត្យមើលរបស់របររបស់គាត់ ហើយអាហារដែលគាត់បានយកមកបានបាត់អស់ ដូច្នេះគាត់បានសួរមិត្តរបស់គាត់ទាំងពីរនាក់ថាតើមានដឹងថាអាហាររបស់គាត់បាត់ទៅណាទេ?
បញ្ញា បាននិយាយថានាងបានជិះស្គីពេញមួយថ្ងៃនាងមិនបានដឹងទេ ហើយលក្ខិណា បាននិយាយថានាងបានញ៉ាំទឹកក្រូចនេះនៅមុខភ្នក់ភ្លើងតាំងពីព្រឹកម្ល៉េះ។ ភារុនក៏ញញឹមភ្លាម ព្រោះគាត់ដឹងថាម្នាក់ក្នុងចំណោមអ្នកទាំងពីរកំពុងនិយាយកុហក។ ប៉ុន្តែធ្វើយ៉ាងម៉េចទើបគាត់អាចដឹងបាន?
ចម្លើយ៖ អ្នកកុហកគឺលក្ខិណាដែលបានកាន់កែវទឹកក្រូច។ ពីព្រោះទឹកកកនៅក្នុងកែវដែលនាងកាន់នឹងរលាយអស់ប្រសិនបើនាងញ៉ាំទឹកក្រូចតាំងពីព្រឹក។
ចម្លើយ៖ គឺជាស្រ្តីទី ៣ ដែលមានផ្ទៃពោះ ពីព្រោះនាងមិនអាចចងខ្សែស្បែកជើងបានទេដោយសារតែពោះនាងធំ។
នៅថ្ងៃអាទិត្យមួយមិត្តភ័ក្តិស្រីៗបីនាក់បាននាំគ្នាទៅហាត់ប្រាណដើម្បីសុខភាពនៅក្នុងក្លឹបហាត់ប្រាណមួយ ពួកគេទាំងបីនាក់បានជ្រើសរើសឧបករណ៍ហាត់ប្រាណផ្សេងៗគ្នា។ ប៉ុន្តែក្នុងអំឡុងពេលហាត់ប្រាណនោះស្រាប់តែមានស្រ្តីម្នាក់មានគ្រោះថ្នាក់។ តើអ្នកដឹងទេក្នុងចំណោមស្ត្រីទាំងបីនាក់ក្នុងរូបភាពខាងក្រោមនេះ អ្នកណាម្នាក់ជាអ្នកមានគ្រោះថ្នាក់?
ចម្លើយ៖ គឺស្ត្រីទី ៣ ជាអ្នកមានគ្រោះថ្នាក់ ព្រោះដោយសារនាងផ្លុំស្ករកៅស៊ូបណ្តើររត់ហាត់ប្រាណបណ្តើរ ដូច្នេះនាងប្រាកដជាដួល។
ពេលខ្លះដើម្បីដោះស្រាយចំងល់នៅក្នុងរូបភាព យើងត្រូវមានក្រសែភ្នែកល្អ ក្នុងវិភាគរកចម្លើយត្រឹមត្រូវ។
ចម្លើយ៖ ក្នុងរូបភាពនេះគឺមានឈើគូសចំនួន ៨ ដើម។
តើការតេស្តរបស់អ្នកត្រឹមត្រូវទេ? ស៊ែរចែករំលែកចំណេះដឹងនេះទៅកាន់មិត្តរបស់អ្នក!
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក