តេស្តចិត្តសាស្ត្រ៖ ជ្រើសរើសស្ត្រីម្នាក់ដែលអ្នកគិតថា មានវ័យចំណាស់ជាងគេ នឹងបង្ហាញពីភាពខ្លាំង និងភាពជាអ្នកដឹងនាំមានកំរិតណា-v2

យើងទាំងអស់គ្នាសំគាល់អ្វី ៗ នៅជុំវិញខ្លួនយើងជាមួយនឹងរូបរាង សម្រស់ និងលក្ខណៈពិសេសទាំងមនុស្ស សត្វ រុក្ខជាតិ​ ឬសំភារៈផ្សេងដែលយើងប្រើប្រាស់។ ល។ អ្វីមួយដែលទាក់ទាញអារម្មណ៍របស់យើង ហើយយើងជ្រើសរើសវា នោះគឺទាក់ទងដោយផ្ទាល់ទៅនឹងផ្លូវអារម្មណ៍របស់យើង។ មានការស្រាវជ្រាវ ព្រមទាំងការធ្វើតេស្តជាច្រើនជាវិធីដ៏ល្អដើម្បីជួយស្វែងយល់អំពីអារម្មណ៍ បំណង បុគ្គលិកលក្ខណៈ និងស្ថានភាពរបស់មនុស្ស។

ជ្រើសរើសស្ត្រីម្នាក់ដែលអ្នកគិតថា មានវ័យចំណាស់ជាងគេ នឹងបង្ហាញពីភាពខ្លាំង និងភាពអ្នកដឹងនាំកំរិតណា:

Quem É Maior

ស្ត្រីទី ១

ប្រសិនបើអ្នកគិតថាស្រ្តីទី ១ ចាស់ជាងគេ៖ អ្នកគឺជាមនុស្សដែលមានគំនិតជាក់ស្តែង និងបើកចំហ។ ជាមនុស្សដែលចូលចិត្តសាកល្បងនូវអ្វីដែលថ្មី។ អ្នកយល់ពីអ្នកដទៃនិងជម្រើសរបស់អ្នក។ ទោះបីអ្នកជាមនុស្សបើកចំហរក៏ដោយ អ្នកមិនមែនជាមនុស្សដែលចូលចិត្តការផ្លាស់ប្តូរ ប៉ុន្តែចំពោះជំនឿចិត្តរបស់អ្នកវិញអ្នកមិនផ្លាស់ប្តូរឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកដឹងពីរបៀបសម្របខ្លួនទៅនឹងស្ថានភាពថ្មី។

នៅក្នុងសង្គម អ្នកគឺជាមនុស្សដែលចេះបត់បែន និងបំផុសបំផុសមនសិការអ្នកដទៃ។ អ្នកជាមនុស្សមានភាពជាអ្នកដឹកនាំ អ្នកដឹងពីរបៀបដើម្បីរក្សាស្ថានភាពនៅក្នុងការគ្រប់គ្រងនៅពេលចាំបាច់។

ស្រ្តីទី ២

ប្រសិនបើអ្នកគិតថាស្រ្តីទី ២ ចាស់ជាងគេ៖ នៅពេលអ្នកយកការងារអ្វីមួយមកដាក់នៅក្នុងខួរក្បាលរបស់អ្នក អ្នកនឹងព្យាយាមធ្វើវារហូតទទួលបានជោគជ័យ។ ហេតុដូច្នេះហើយមានមនុស្សខ្លះចាត់ទុកអ្នកជាមនុស្សរឹងចចេស ព្រោះភាគច្រើនអ្នកមិនចេះបត់បែន និងបើកចំហដើម្បីទទួលការផ្លាស់ប្តូរទេ។

នៅពេលអ្នកមានគំនិតមួយអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារជំហររបស់អ្នក និងធ្វើឱ្យផែនការរបស់អ្នកក្លាយជាការពិត មិនថាចំណាយយ៉ាងណាក៏ដោយ។ មនុស្សជាច្រើនប្រហែលជាយល់ថាអាកប្បកិរិយារបស់អ្នកនេះស្មុគស្មាញ ប៉ុន្តែអ្វីដែលអ្នកសម្រេចបានជាមួយនឹងភាពរឹងចចេសរបស់អ្នកគឺជាអ្វីដែលអ្នកដទៃកោតសរសើរចំពោះអ្នក។ អ្នកមានការផ្តោតអារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់។

ស្រ្តីទី ៣

ប្រសិនបើអ្នកគិតថាស្រ្តីទី ៣ ចាស់ជាងគេ៖ អ្នកជាមនុស្សច្នៃប្រតិដ្ឋខ្លាំងណាស់! អ្នកជាមនុស្សមានសុភវិនិច្ឆ័យ ហើយដូច្នេះគំនិតរបស់អ្នកមានមនុស្សតិចណាស់អាចមាន។ មានមនុស្សខ្លះគិតថាអ្នកជាមនុស្សឆ្កួត ប៉ុន្តែនោះគឺដោយសារតែពួគគេមិនអាចមើលឃើញពិភពលោកតាមរបៀបច្នៃប្រតិដ្ឋ និងពណ៌ដែលអ្នកបានធ្វើ។

ទស្សនវិស័យរបស់អ្នកគឺប្លែក ដូច្នេះវាជាការល្អបំផុតសម្រាប់អ្នកក្នុងការរស់នៅជាមួយមនុស្សជុំវិញខ្លួនអ្នកដែលមានគំនិតច្នៃប្រតិដ្ឋផ្សេងៗទៀតផងដែរ។ ដូច្នេះការច្នៃប្រតិដ្ឋរបស់អ្នកនឹងវិវឌ្ឍន៍ទៅមុខទៀតដោយបើកទ្វារលទ្ធភាពថ្មី។

ស្ត្រីទី ៤

ប្រសិនបើអ្នកគិតថាស្រ្តីទី ៤ ចាស់ជាងគេ៖ មានពាក្យមួយដែលកំណត់ក្នុងចិត្តរបស់អ្នក: ភាពសាមញ្ញ។ អ្នកចូលចិត្តបញ្ចេញគំនិតរបស់អ្នក ហើយមិនគិតពីអ្វីទាំងអស់។ អ្នកមិនអស់សង្ឃឹមពេលប្រឈមមុខនឹងបញ្ហា ព្រោះអ្នកតែងតែដឹងពីរបៀបមើលឃើញពីចំណុចវិជ្ជមាននៃជីវិត។ អ្នកមានសុទិដ្ឋិនិយម ហើយអ្នកមិនងាយនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯងទេ។

អ្នកចូលចិត្តធ្វើសកម្មភាពរាងកាយដែលធ្វើឱ្យខួរក្បាលរបស់អ្នកបាត់បង់អស់នូវភាពស្មុស្មាញទាំងឡាយ។ ការព្រួយបារម្ភតិចគឺមិនមានន័យដូចការយកចិត្តទុកដាក់តិចទេ។ អ្នកគ្រាន់តែមិនតានតឹងដូចអ្នកដទៃ ហើយព្យាយាមដោះស្រាយបញ្ហាគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ អ្នកដឹកនាំដោយបេះដូង និងមិនមែនដឹកនាំដោយប្រើគំនិត។ អ្នកជាមនុស្សស្មោះត្រង់ និងទៀងត្រង់៕

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ matematicagenial

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: