សព្វថ្ងៃនេះមនុស្សភាគច្រើនហាក់ដូចជាស្គាល់អ្នកដទៃច្រើនជាងពួកគេស្គាល់ខ្លួនឯង។ ការធ្វើតេស្តិ៍ចិត្តសាស្ត្រគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការសិក្សាអំពីខ្លួនឯង។ ការដឹងអំពីខ្លួនយើង និងបុគ្គលិកលក្ខណៈរបស់យើងនឹងមិនត្រឹមតែជួយឱ្យមានទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដាស់តឿនអ្នកពីស្ថានភាពដែលអ្នកងាយរងគ្រោះផងដែរ។
ផ្អែកលើការសិក្សាអំពីភាសារាងកាយរបស់គេហទំព័រ Brigthside បានរៀបចំការធ្វើតេស្តដើម្បីជួយអ្នកក្នុងការកំណត់អត្តសញ្ញាណបុគ្គលិកលក្ខណៈរបស់អ្នក។ គ្រាន់តែជ្រើសរើសនារីម្នាក់នៅក្នុងរូបភាពដែលអ្នកគិតថាទទួលបានជោគជ័យបំផុត ហើយវានឹងបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃបុគ្គលិកលក្ខណៈរបស់អ្នកដែលអ្នកប្រហែលជាមិនទាន់បានដឹងអំពីខ្លួនឯង។
1. នារីជោគជ័យទី១
ប្រសិនបើអ្នកគិតថានារីទី១ទទួលបានជោគជ័យបំផុត នោះអ្នកគឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ដែលមិនស្ទាក់ស្ទើរក្នុងការទទួលយកបញ្ហាប្រឈមថ្មីៗ។ អ្នកត្រូវប្រឈមរាល់ឧបសគ្គប្រកបដោយសុទិដ្ឋិនិយមភាព រីករាយ និងទំនុកចិត្ត។ អ្នកបានខិតខំប្រឹងប្រែងដើម្បីគោរពលើគោលការខ្លួនឯង និងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើអ្វីមួយបានប្រសើរជាងអ្នកទេ មានន័យថាអ្នកប្រឹងប្រែងធ្វើដើម្បីប្រសើរជាងគេបំផុត។
2. នារីជោគជ័យទី២
សម្រាប់អ្នកបេះដូងគ្រប់គ្រងលើខួរក្បាលរបស់អ្នក។ អ្នកចូលចិត្តដើរតាមគន្លងដែលបេះដូងអ្នកប្រាប់ថាល្អបំផុតជាជាងអ្វីដែលខួរក្បាលអ្នកបញ្ជារអោយអ្នកធ្វើ ហើយភាគច្រើនអ្នកព្យាយាមធ្វើរឿងត្រឹមត្រូវ និងជំនះដោយសមត្ថភាព។ អ្នកគឺជាមានការសង្កេត និងវិចារណញាណ - វាពិបាកណាស់ក្នុងការបង្ខាំងអ្នកពីការធ្វើអ្វីមួយ។
3. នារីជោគជ័យទី៣
អ្នកគឺជាមនុស្សមានហេតុមានផលណាស់ ហើយចូលចិត្តវិភាគអ្វីៗគ្រប់យ៉ាងអោយបានលំអិតបំផុតមុនពេលចាប់ផ្តើមដំណើរការងាររបស់អ្នក។ ដោយសារតែបញ្ហានេះអ្នកច្រើនចំណាយពេលយូរដើម្បីធ្វើការសម្រេចចិត្ តប៉ុន្តែការសម្រេចចិត្តដែលអ្នកធ្វើគឺតែងតែជាការសម្រេចចិត្តត្រឹមត្រូវជានិច្ច និងទទួលបានលទ្ធផលប្រសើរជានិច្ចផងដែរ។
4. នារីជោគជ័យទី៤
អ្នកមិនមានមហិច្ឆតាហួសហេតុទេ ប៉ុន្តែអ្នកដឹងពីសមត្ថភាពរបស់អ្នក និងអ្វីដែលអ្នកអាចសម្រេចបាន។ អ្នកតែងតែខិតខំខ្លាំងណាស់ដើម្បីសំរេចគោលដៅរបស់អ្នក។ អ្នកដឹងថាគ្មាននរណាម្នាក់អាចប្រកួតប្រជែងបានទេក្រៅពីខ្លួនអ្នក ដូច្នេះអ្នកព្យាយាមធ្វើឱ្យខ្លួនឯងប្រសើរឡើងជារៀងរាល់ថ្ងៃ។ អ្នកមិនបោះបង់ក្នុងការទទួលយកបញ្ហាប្រឈមថ្មីៗទេ ប៉ុន្តែអ្នកមានឆន្ទៈក្នុងការជំរុញការងារដើម្បីទទួលលទ្ធជោគជ័យ។
តើអ្នកបានជ្រើសរើសនារីម្នាក់ណា? តើលទ្ធផលបានធ្វើឱ្យអ្នកភ្ញាក់ផ្អើលទេ? អនុញ្ញាតឱ្យយើងដឹងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកផង!
ប្រែសម្រួល៖ ក្នុងស្រុក