ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅកម្សាន្តជាងគេ នឹងបង្ហាញអំពីចរិតលក្ខណៈ និងភាពជាអ្នកដឹកនាំ-v2

តើទីក្រុងមួយណានៅអឺរ៉ុបដែលអ្នកចង់ទៅលេងជាងគេក្នុងចំណោមទាំង ៨ ទីក្រុងនេះ? សូមមើលនៅរូបភាពខាងក្រោមហើយបន្ទាប់មកជ្រើសរើសយកទីក្រុងមួយចង់ទៅលេងជាងគេ។ អ្វីដែលអ្នកបានជ្រើសរើសនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

ក. ទីក្រុងប៉ារីស

Eiffel Tower And Paris City In The Morning, Paris, France Paris, France

ប្រសិនបើអ្នកបានរើសយកទីក្រុងបារីសមានន័យថា: អ្នក​ជា​មនុស្ស​​ ឧស្សាហ៍​​ព្យាយាម មាន​ការ​​​​​តាំង​​ចិត្ត និង​​ទំនួល​​ខុស​ត្រូវ​រាល់ពេល​ធ្វើ​អ្វី​មួយ។ អ្នក​តែង​តែ​​ពេញ​​ចិត្ត​​​​នូវ​ជីវិត​​​​របស់​​ខ្លួន​ឯង សុទិដ្ឋិនិយម និង​​មិន​​ខ្លាច​​​​ឧបសគ្គ​​គ្រប់​បែប​យ៉ាង។ ទៅ​​ដល់​​​ទី​ណា តែង​​​ទទួល​បាន​​​ចំណាប់​អារម្មណ៍ ព្រោះ​​អ្នក​​ដឹង​​ច្បាស់​​​ពី​​របៀប​​ទំនាក់​​ទំនង​ក្នុង​សង្គម និង​​ការ​​ចុះ​​សម្រុង​​​ជា​មួយ​អ្នក​​ដទៃ។ អ្នក​ក៏​ជា​មនុស្ស​​​​​ដែល​​​​ចេះ​គិត​​គូរ ពី​​​សាច់​ញាតិ​​ គ្រួសារ​និង​​មិត្តភក្តិ​​​ផង​​ដែរ។

ខ. ទីក្រុងឡុង

Https___www.history.com_.image_MTYyNDg1MjE3MTI1Mjc5Mzk4_topic London Gettyimages 760251843 Promo

ប្រសិនបើអ្នកចង់ទៅលេងទីក្រុងឡុងជាងគេនោះបង្ហាញថា: អ្នកអាចទប់ទល់នឹងភាពតានតឹងស្ទើរតែទាំងអស់ ហើយមានភាពរួសរាយរាក់ទាក់។ ពួកគេគឺជាបុគ្គលរស់រវើកដែលមានធនធានខាងក្នុងដែលមិនអាចវាស់វែងបាន និងមានចំណាប់អារម្មណ៍វែងឆ្ងាយ។ អ្នកដោះស្រាយបញ្ហាដោយខ្លួនឯង ហើយកម្រចែករំលែកជាមួយអ្នកដទៃ។

គ. ទីក្រុងរ៉ូម

Hero_RomeItaly

ប្រសិនបើអ្នកជ្រើសរើសយកទីក្រុងរ៉ូមបង្ហាញថា: អ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងតូចតាច ហើយអ្នកជាមនុស្សឈរលើគោលការណ៍ផ្ទាល់ខ្លួន។ អ្នកមិនចូលចិត្តស្តាប់អ្នកដទៃត្អូញត្អែរពីបញ្ហារបស់ពួកគេទេ ព្រោះអ្នកក៏ពិបាកក្នុងការដោះស្រាយការលំបាកក្នុងជីវិតដែរ។ ហើយប្រាកដណាស់ អ្នកនៅមិនទាន់មានភ្នំខ្ពស់សម្រាប់បាំងខ្លួនអ្នកនៅឡើយទេ!

ឃ. ទីក្រុងម៉ាឌ្រីដ

Best Airbnbs In Madrid.jpg.optimal

ប្រសិនបើអ្នកជ្រើសរើសយកក្រុងម៉ាឌ្រីដមានន័យថា: អ្នកមានទំនុកចិត្តទាំងស្រុងលើភាពខ្លាំងខាងក្នុង និងភាពទាក់ទាញខាងក្រៅរបស់អ្នក។ មនុស្សដូចអ្នកអាចដោះស្រាយជម្លោះបានយ៉ាងងាយស្រួល។ នៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកនៅលើគោលដៅសំខាន់មួយចំនួន គ្មានអ្នកណាអាចបញ្ឈប់អ្នកបានទេ អ្នកប្រឹងប្រែងធ្វើរហូតបានជោគជ័យ។ អ្នកមិនបារម្ភជាពិសេសពីអ្វីដែលអ្នកដទៃគិតអំពីអ្នក ហើយចាប់អារម្មណ៍នឹងការរស់នៅរបស់ខ្លួនឯង។

ង. ទីក្រុងប៊ែកឡាំង

40858786523_b908c67e1b_k

ប្រសិនបើអ្នកជ្រើសរើសយកក្រុងប៊ែកឡាងមានន័យថា: អ្នកបង្ហាញពីភាពប៊ិនប្រសប់ពីកំណើតរបស់អ្នក។ ជម្លោះមិនមាននៅក្នុងបញ្ជីអាទិភាពខ្ពស់របស់អ្នកទេ ហើយអ្នកអាចជៀសផុតពីរឿងទាំងនោះដោយប៉ិនប្រសប់។ អ្នកគឺជាអ្នកស្តាប់ដ៏ល្អឥតខ្ចោះនិងជាមនុស្សដែលមានចិត្តអាណិតអាសូរ!

ច. ទីក្រុងឌូបៃ

3011770852458365280

ប្រសិនបើអ្នកជ្រើសរើសយកក្រុងឌូបៃមានន័យថា: អ្នកជាមនុស្សមានភាពស្វាហាប់ និងជ្រើសរើសក្នុងទំនាក់ទំនង។ ពេលជួបអ្នកដំបូង គេច្រើនតែយល់ខុសពីអ្នក ដោយរកឃើញថាអ្នកជាមនុស្សអាត្មានិយម ឬក្រអឺតក្រទម។ ប៉ុន្តែការពិតដ៏សាមញ្ញនៃបញ្ហានេះគឺថាអ្នកនឹងមិនបើកចំហឱ្យបានពេញលេញចំពោះអ្នកដែលមិនបានទទួលការជឿទុកចិត្តរបស់អ្នកទេ។ ហើយបើនិយាយពីចរិតរបស់អ្នក ភាពឥតខ្ចោះនិងការរិះគន់លើខ្លួនឯងគឺតែងតែដើរទន្ទឹមជិតស្និទ្ធបំផុត។

ឆ. ទីក្រុងអាំស្តេដាម

2fa807dd Afc0 4980 B406 Cb9610cb7e3f

ប្រសិនបើអ្នកជ្រើសរើសយកទីក្រុងអាំស្តេដាមមានន័យថា: អ្នកគឺជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។

ជ. ទីក្រុងញ៉ូវយ៉ក

MotleyFool TMOT 657f0436 21e9af86

ប្រសិនបើអ្នកជ្រើសរើសយកក្រុងញ៉ូវយ៉កមានន័យថា: អ្នកគឺជាប្រភេទមនុស្សកំប្លែង និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ ជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងចំពោះអ្នក ។ អ្នកចូលចិត្តចំណាយពេលធ្វើរឿងដែលមានមោទកភាពចំពោះខ្លួនឯង ជាជាងអ្នកដទៃ ។ អ្នកមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។

ពីធម្មជាតិមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ អ្នកមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ អ្នកស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Womenworking