ជ្រើសរើសព្រះវិហារមួយដែលអ្នកចង់ប្រារព្ធពិធីមង្គលការ នោះនឹងអាចទស្សន៍ទាយដឹងពីជីវិតអាពាហ៍ពិពាហ៍ ឬជីវិតប្ដីប្រពន្ធរបស់អ្នកនាពេលអនាគត។
A. ព្រះវិហាររូបអក្សរ A
គាត់ជាប្តី/ប្រពន្ធដែលស្គាល់គ្នា ប្រាស្រ័យទាក់ទងជាមួយអ្នកអស់រយៈពេលជាយូរមកហើយមុនពេលអ្នកទាំងពីរចាប់ផ្ដើមស្រលាញ់គ្នា។ ពួកគេមិនមែនជាមិត្តរួមថ្នាក់ ឬមិត្តរួមការងាររបស់អ្នកទេ។ អ្នកទាំងពីរអាចជាមិត្តនឹងគ្នាស្គាល់គ្នាតាមរយៈរង្វង់សង្គម។ បន្តិចម្ដងៗបន្ទាប់ពីមួយរយៈនៃការស្គាល់គ្នា អ្នក និងដៃគូរបស់អ្នកមានអារម្មណ៍ល្អជាមួយគ្នា។ ភាគីម្ខាងទៀតជាមនុស្សដែលយល់ពីរឿងរ៉ាវមិនសូវពូកែទេ តែផ្តល់ឱ្យអ្នកនូវអារម្មណ៍សុខស្រួល ការលួងលោម និងការស្គាល់ដូចជាអ្នកផ្ទះតែមួយជាមួយគ្នាអ៊ីចឹង ។
B. ព្រះវិហាររូបអក្សរ B
មនុស្សដែលអ្នកចាប់ គឺជាមនុស្សដែលមានចរិតរ៉ូមែនទិកគួរសម ដែលមានរូបរាង ឬរូបភាពរបស់ព្រះអង្គម្ចាស់ដែលមានមន្តស្នេហ៍ ឬនារីស្រស់ស្អាត។ អ្នក និងពួកគេអាចជួបជុំគ្នាដើរលេងកម្សាន្តរៀបចំឡើងដោយក្រុមហ៊ុនរបស់អ្នក ឬពេលអ្នកឈប់សម្រាកជាមួយមិត្តភក្តិ។ ជាទូទៅស្ថានភាពរបស់មនុស្សពីរនាក់ដែលជួបគ្នា គឺពិតជាចៃដន្យ និងជោគវាសនាដូចក្នុងខ្សែភាពយន្តស្នេហាបែបមនោសញ្ចេតនាអ៊ីចឹង។
C. ព្រះវិហាររូបអក្សរ C
មនុស្សដែលអ្នកយក គឺជាមនុស្សដែលអ្នកជួបនៅលើផ្លូវដែលអ្នកធ្លាប់ធ្វើដំណើរជារៀងរាល់ថ្ងៃ។ ពួកគេអាចជាមនុស្សចម្លែកម្នាក់ដែលអ្នកបានស្គាល់ដោយចៃដន្យពេលជិះឡានក្រុងទៅធ្វើការ ឬនៅពេលអ្នកទៅហាងដែលអ្នកតែងតែទៅទិញទំនិញ។ គេជាមនុស្សរួសរាយរាក់ទាក់ រីករាយ និងរម្យទមគួរឱ្យស្រឡាញ់។
D. ព្រះវិហាររូបអក្សរ D
មនុស្សដែលអ្នកយកមកធ្វើជាដៃគូ គឺជាមនុស្សដែលអ្នកស្គាល់នៅពេលអ្នកសម្រាកលំហែលេងនៅតាមទីសាធារណៈ ដូចជាសួនកម្សាន្ត ផ្សារទំនើប រោងកុន រង្គសាលជាដើម ... វាពិតជាការចាប់ផ្ដើមមួយដ៏ល្អ។ ភាពទាក់ទាញរបស់គេគឺ យកចិត្តទុកដាក់របស់អ្នកនៅមើលឃើញជាលើកដំបូង សូម្បីតែនៅក្នុងហ្វូងមនុស្សច្រើនក៏ដោយ។ អ្នក និងពួកគេអាចនឹងធ្វើការចាប់ផ្ដើមជាមួយគ្នាយ៉ាងឆាប់រហ័ស៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)