ក្នុងអំឡុងពេលនេះចាប់ពីខែឧសភា ដល់ខែកញ្ញា ម្ចាស់ឆ្នាំទាំង ៤ គឺជាកំពូលឆ្នាំដែលធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន និងទទួលបានភាពជោគជ័យរាប់មិនអស់ក្នុងជីវិត ក្នុងឱកាសនេះ អ្នកនឹងក្ដាប់បានឱកាសកើបលុយធំ ចំណែកចំណងស្នេហាក៏រឹតតែល្អូកល្អើនផ្អែមល្ហែមជាងមុន។
១. ឆ្នាំខាល ៖ ក្នុងចំណោមឆ្នាំទាំង ១២ នេះ មនុស្សកើតឆ្នាំខ្លាមានចិត្តស្វាហាប់ រីករាយ និងចូលចិត្តរស់នៅដោយសេរី។ មនុស្សទាំងនេះចូលចិត្តការផ្សងព្រេង ជាមនុស្សដែលចង់ដឹងចង់ឃើញពីអ្វីដែលថ្មីៗ និងចង់ស្វែងយល់បន្ថែមក្នុងវិស័យកាន់តែជឿនលឿន។ ក្នុងអំឡុងខែឧសភាដល់ខែកញ្ញានឹងក្លាយជារយៈពេលដ៏សំខាន់សម្រាប់អ្នកកើតឆ្នាំខ្លាដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
ជាមួយនឹងសុទិដ្ឋិនិយម និងភាពខ្នះខ្នែងក្នុងការសិក្សា អ្នកឆ្នាំនេះនឹងអាចទទួលបានប្រភពចំណូលជាច្រើនដែលមិននឹកស្មានដល់ ដូចជាការវិនិយោគជោគជ័យ ឬប្រាក់រង្វាន់ពីគម្រោងពីមុន។ ជាពិសេសក្នុងខែកក្កដា និងកញ្ញា លាភសំណាងខាងហិរញ្ញវត្ថុរបស់មនុស្សកើតក្នុងឆ្នាំខ្លានឹងឈានទៅដល់ចំណុចកំពូល ហើយនាំឱ្យមានការទម្លាយហិរញ្ញវត្ថុធំៗ។ នាពេលខាងមុខ អ្នកដែលកើតក្នុងឆ្នាំខ្លា ត្រូវបន្តរក្សាសុទិដ្ឋិនិយម មិនត្រូវដកថយពេលជួបការលំបាកនោះទេ ប៉ុន្តែត្រូវខិតខំបន្តឆ្ពោះទៅរកគោលដៅក្លាយជាអ្នកមាន ដើម្បីសម្រេចបាននូវកំណើនទ្រព្យសម្បត្តិប្រកបដោយចីរភាព។
២. ឆ្នាំថោះ ៖ មនុស្សដែលកើតក្នុងឆ្នាំថោះ ជាមនុស្សមានភាពលេចធ្លោជាមួយនឹងបុគ្គលិកលក្ខណៈដ៏ជ្រាលជ្រៅ មោះមុត ហើយតែងតែមានកម្លាំងខាងក្នុងយ៉ាងជ្រាលជ្រៅ។ ពួកគេពូកែយល់គំនិតអ្នកដទៃ ហើយមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ។ អ្នកឆ្នាំនេះក៏ជាមនុស្សដែលអាចស្ងប់ក្នុងវិបត្តិជានិច្ច ហើយចាប់យកឱកាសដែលព្រះប្រទានឱ្យបានយ៉ាងល្អ។
សម្រាប់អ្នកកើតឆ្នាំទន្សាយ ចាប់ពីខែឧសភា ដល់ កញ្ញា ជារដូវមាសសម្រាប់ការសន្សំទ្រព្យ។ ដោយសារមនុស្សទាំងនេះពូកែឆក់យកឱកាស នោះគេអាចនឹងទទួលបានការភ្ញាក់ផ្អើលផ្នែកហិរញ្ញវត្ថុជាច្រើនក្នុងអំឡុងពេលនេះ។ វាអាចជាមរតក ឬការត្រឡប់មកវិញលើការវិនិយោគពីគម្រោងដែលហាក់ដូចជាបរាជ័យ។ ជាពិសេសក្នុងខែឧសភា និងកក្កដា អ្នកកើតឆ្នាំទន្សាយ រាសីឡើងខ្ពស់ត្រដែត និងជួយឱ្យអ្នកមានជីវិតសម្បូរសប្បាយ។ នេះជាពេលដែលអ្នកកើតឆ្នាំថោះត្រូវរក្សាភាពអត់ធ្មត់ និងវិន័យខ្លួនឯងឱ្យមែនទែណ។ ក្រៅពីនេះ ពួកគេមិនត្រូវទន្ទឹងរង់ចាំដោយសារតែជោគជ័យភ្លាមៗនោះទេ ប៉ុន្តែត្រូវបន្តខិតខំរក្សាស្ថិរភាពហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនាពេលអនាគត។
៣. ឆ្នាំម្សាញ់ ៖ អ្នកដែលកើតឆ្នាំម្សាញ់ តែងតែយកចិត្តទុកដាក់លើព័ត៌មានលម្អិត ហើយពូកែធ្វើការវិភាគ និងរៀបចំផែនការបានយ៉ាងមត់ចត់។ ពួកគេខិតខំធ្វើការ ហើយយកការងារ និងជីវិតរបស់ពួកគេយ៉ាងយកចិត្តទុកដាក់។ នេះក៏ជាមនុស្សដែលចេះអត់ធ្មត់ និងតស៊ូបំផុតក្នុងចំណោមឆ្នាំទាំង ១២ នេះដែរ។ ចាប់ពីខែឧសភា ដល់ខែកញ្ញា នឹងជារយៈពេលសំខាន់សម្រាប់អ្នកកើតឆ្នាំម្សាញ់ ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុដែលបានកំណត់ពីមុន។
ដោយការខិតខំប្រឹងប្រែង និងការប្រុងប្រយ័ត្ន អ្នកដែលកើតក្នុងឆ្នាំម្សាញ់ អាចទិញរបស់របរមានតម្លៃថ្លៃៗបានយ៉ាងងាយស្រួល ព្រោះប្រាក់ចំណូលកើនឡើង និងមិនថយចុះ។ ជាពិសេសខែមិថុនា និងសីហា គឺជាពេលវេលាដែលលាភសំណាងខាងហិរញ្ញវត្ថុរបស់មនុស្សឆ្នាំនេះឈានដល់កម្រិតកំពូល។ ដើម្បីបានជីវិតសុខស្រួលដោយមិនខ្វល់ខ្វាយរឿងអាហារ សម្លៀកបំពាក់ ឬលុយកាក់ អ្នកកើតឆ្នាំម្សាញ់ ត្រូវបន្តរក្សាការផ្តោតអារម្មណ៍ និងអត់ធ្មត់ឱ្យបានខ្ពស់។ ពួកគេមិនគួរបោះបង់ចោលដោយសារតែការលំបាកភ្លាមៗទេ ហើយត្រូវតែមានទំនុកចិត្តជាដាច់ខាតលើសមត្ថភាពរបស់ខ្លួន។
៤. ឆ្នាំកុរ ៖ ងាយរំជួលចិត្ត ចិត្តល្អ និងស្រមើស្រមៃច្រើន គឺជាអ្វីដែលមនុស្សជុំវិញខ្លួនតែងតែនិយាយអំពីអ្នកកើតក្នុងឆ្នាំកុរ។ មនុស្សឆ្នាំនេះតែងតែប្រាថ្នាចង់បានរបស់ដ៏ស្រស់ស្អាត ហើយស្វែងរកការលួងលោម និងការពេញចិត្តនៅក្នុងពិភពស្រមើស្រមៃរបស់ខ្លួន។ ចាប់ពីខែឧសភា ដល់ខែកញ្ញា នឹងក្លាយជារយៈពេលដ៏សំខាន់សម្រាប់មនុស្សដែលកើតក្នុងឆ្នាំជ្រូក ដើម្បីបំពេញផែនការដែលមិនទាន់បានបញ្ចប់ ជាពិសេសគម្រោងវិនិយោគហិរញ្ញវត្ថុ។
ក្នុងពេលខាងមុខនេះ ពួកគេនឹងត្រូវបានអញ្ជើញដោយអ្នកស្គាល់គ្នាមួយចំនួននៅជុំវិញពួកគេ ឱ្យចូលរួមក្នុងគម្រោងបណ្តាក់ទុន។ ទោះបីទាំងនេះសុទ្ធតែជាផែនការដែលទទួលបានផលចំណេញខ្ពស់ក៏ពិតមែន ប៉ុន្តែអ្នកកើតឆ្នាំជ្រូកមិនគួរប្រញាប់ចំណាយលុយកាក់នោះទេ។ ពួកគេត្រូវពិចារណាដោយប្រុងប្រយ័ត្ន និងពិគ្រោះយោបល់ជាមួយមនុស្សដែលមានបទពិសោធន៍ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងស្ថានភាពខាតបង់លុយកាក់៕