ជ្រើសរើសព្រះកេណេសមួយអង្គ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នក?

តាមរយៈការជ្រើសរើសនូវរូបព្រះកេណេសមួយ ក្នុងចំណោមព្រះកេណេសទាំង ៤ អង្គ នោះនឹងអាចបង្ហាញចម្លើយ ថាតើសំណាងអ្វីកំពុងរង់ចាំអ្នកនៅក្នុងឆ្នាំថ្មីខាងមុខនេះ?

ព្រះកេណេសទី ១

322380676_2489961511144301_3228109746843487795_n

នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។

ព្រះកេណេសទី២

321189415_871575564087205_7072495251353401779_n

សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។

ព្រះកេណេសទី៣

322125932_840124883737972_7882384274432686966_n

ជាសំណាងបែប ​រ៉ូមែនទិក ដែល​មាន​ន័យ​ថា​ឆាប់ៗ​នេះ​អ្នក​នឹង​បាន​ជួប​មនុស្ស​ដែល​ស្ថិត​ក្នុង​ប្រភេទ​តម្រូវការ​របស់​អ្នក ហើយ​គេ​នឹង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ផ្អែមល្ហែម និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​អ្នក​រំពឹង​ចង់​បាន​យូរ​ណាស់​មក​ហើយ។

ព្រះកេណេសទី៤

322315815_725425542290977_5830696407371312196_n

ក្នុងឆ្នាំចាស់នេះ ហែលកាត់បញ្ហាច្រើនណាស់មែនទេ រឿងជាច្រើនបានដាក់បន្ទុកកាន់តែធ្ងន់មកលើអ្នក តែមិនអីទេ ចូលដល់ឆ្នាំថ្មីខាងមុនេះ វានឹងធូរស្រាលច្រើនហើយ។ សម្ពាធការងារ គ្រួសារ ជីវិតផ្ទាល់ខ្លួន នឹងសឹងតែលែងមាន នាំឲ្យអ្នកទទួលអារម្មណ៍ថា ស្រឡះក្នុងខ្លួន អាចរីករាយជាមួយពេលវេលានៅខែចូលឆ្នាំប្រពៃណីជាតិខ្មែរ បានដោយមានសុភមង្គលជាទីបំផុត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក