តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក នៅថូតាំងត្រី ១ ក្នុងចំណោមថូទាំង ៣ យើងអាចបង្ហាញច្បាស់អំពីចរិតលក្ខណៈរបស់អ្នកពីកំណើត៖
ថូតាំងត្រីទី ១
អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយក្នុងការរស់នៅ ហើយមានមហិច្ឆតាខ្ពស់ណាស់។ រាល់សកម្មភាពទាំងអស់របស់អ្នករាល់ថ្ងៃនោះ មើលទៅសាមញ្ញៗ ប៉ុន្តែវាពិតជាជះឥទ្ធិពលខ្លាំងដល់អនាគតរបស់អ្នក ដែលមួយចំនួនពុំបានមើលដល់។
ថូតាំងត្រីទី ២
រាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែបានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ ហើយប្រសិនអ្នកសម្រេចថាចង់ធ្វើ ចង់អនុវត្តបែបណាហើយ នោះគឺពិបាកនឹងមានអ្នកដែលអាចមកបញ្ឈប់អ្នក។ ដ្បិតបើអ្នកនោះអ្នកស្រលាញ់ចូលចិត្តប៉ុណ្ណា ក៏អ្នកស៊ូសម្ងំទៅធ្វើវាតែឯកឯង ដោយមិនឲ្យគេដឹងលឺ។
ថូតាំងត្រីទី ៣
អ្នកឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងចូលចិត្តរាប់អានមនុស្សដែលមានភាពស្ងប់ស្ងាត់។ ជាទូទៅអ្នកជាមនុស្សដែលគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង ពោលមុនធ្វើអ្វី សម្រេចអ្វីមួយ ច្រើនយកចិត្តគេជាអាទិភាព មុនសម្រេចគិតពីខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក