ដាក់​របស់ ៥ នេះ​ក្នុង​ផ្ទះ និង​មាត់​ទ្វារ​ចូល​ផ្ទះ អាច​បណ្ដេញ​គ្រោះចង្រៃ​ហើយ​នាំ​តែ​លាភ​សំណាង

យោង​តាម​ដំណាល​តៗ​គ្នា​ពី​ចាស់​បុរាណ និង​ក្បួន​ហុងស៊ុយ ការ​ដាក់​របស់ ៥ នេះ​នៅ​ខាង​ក្នុង​ផ្ទះ និង​មាត់​ទ្វារ​ចូល​ផ្ទះ គឺ​អាច​បណ្ដេញ​គ្រោះចង្រៃ អំពើ​អាបធ្មប់ ហើយ​នាំ​មក​វិញ​នូវ​លាភ​សំណាង​និង​ភាព​រុងរឿង​ចូល​ផ្ទះ៖

៥) ខ្ទឹម​ស

Reeds Of Garlic Help Grow Business Feng Shui Min

ខ្ទឹម​ស​ត្រូវ​បាន​គេ​ជឿ​ថា ជា​របស់​សក្ដិសិទ្ធិ​ដែល​អាច​ប្រឆាំង​នឹង​អំពើ​អាក្រក់ និង​ទង្វើ​ចង់​យាយី​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​មិន​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង​បាន។ ទម្លាប់​ចាស់ៗ​ពី​ដើម គេ​ឲ្យ​ព្យួរ​ខ្ទឹម​ស​ចំនួន ៨១ ដែល​តំណាង​ឲ្យ​ព្រះ​ចំនួន ៨១ អង្គ​ដែល​អាច​បញ្ចៀស​ខ្យល់​នៃ​បិសាច​មិន​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ​របស់​យើង។

ជាង​នេះ​តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ពិនិត្យ​មើល​វា​ជា​ប្រចាំ នៅ​ពេល​ដែល​វា​ស្ងួត គួរ​តែ​រក​ខ្ទឹម​ថ្មី​មក​ជំនួស ហើយ​បើ​អាច​គួរ​ទម្លាប់​ពេល​ដើរ​ទៅ​ក្រៅ ឧស្សាហ៍​មាន​ខ្ទឹម​ស​ជាប់​ខ្លួន​ជា​ប្រចាំ​ផង​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ខ្មោច​បិសាច​មក​យាយី ឬ​សំណាង​អាក្រក់​មក​ក្នុង​ជីវិត​របស់​យើង។

៤) ផ្កាឈូក

G

នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ គឺ​ប្រៀប​បាន​នឹង​ទីកន្លែង​ដែល​ទទួល​ឥទ្ធិពល​ពី​ខាង​ក្រៅ ឬ​ទទួល​ហុងស៊ុយ​មក​ចូល​ផ្ទះ។ អ្នក​គួរ​តែ​មាន​ផ្កា​ឈូក ​ដាក់​តម្កល់​ក្នុង​ថូ​ណា​មួយ នៅ​ខាង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ វា​ជា​របស់​ដែល​ព្រះ ប្រើ​ដើម្បី​កម្ចាត់​រឿង​អាក្រក់។

៣) ដាក់​រូប​សំណាក​គួនយូ

DYZ 325 19 China Fengshui Guan Gong Guan Yu Soldier General Bronze Statue

នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន គួន​យូ (Guan Yu) គឺ​ជា​អ្នក​ចេះ​ក្បាច់​គុណ​ដ៏​ល្បីល្បាញ​មួយ ហើយ​គេ​ជឿ​ថា​រូប​សំណាក​របស់​អ្នក​តា​គួន​យូ មិន​ថា​តូច​ក្តី​ធំ​ក្តី បើ​អាច​ដាក់​នៅ​ខាង​ក្នុង​ផ្ទះ គឺ​តំណាង​ឲ្យ​ភាព​រុងរឿង និង​សុវត្ថិភាព។ ជា​ភាព​ក្លាហាន​ដែល​បញ្ចៀស​អស់​មា​សត្រូវ ការពារ​នូវ​រាល់​បញ្ហា​នានា​ទាំង​ឡាយ​បាន។

២) ដាក់​ឆ្កែ​ថ្ម ឬ​ខ្លា​ថ្ម​មួយ​គូ​ខាង​មុខ​ផ្ទះ

61KZkRkwxTL._AC_SX466_

បើ​មាន​លទ្ធភាព​គួរ​ទិញ​នូវ​រូប​ឆ្កែ​ថ្ម ឬ​ខ្លា​ថ្ម​មួយ​គូ ដាក់​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​ផ្ទះ ព្រោះ​វា​តំណាង​ឲ្យ​ របស់​ដែល​អាច​ការពារ​គ្រួសារ​យើង​មិន​ឲ្យ​មាន​គេ​ញាំញី ​និង​ជួយ​បញ្ចៀស​នូវ​សំណាង​អាក្រក់​ផ្សេងៗ​ចេញ​ឆ្ងាយ​ពី​របង​ផ្ទះ​យើង។

១) ដាក់​អំបិល​នៅ​ជ្រុង​សំខាន់ៗ

Img 1518

ប្រហែល​នឹង​ខ្ទឹម​ស​ដែរ អំបិល​ក៏​ត្រូវ​បាន​គេ​រាប់​ជា​របស់​ហុងស៊ុយ​មួយ​ដែល​អាច​បញ្ចៀស​ភាព​អវិជ្ជមាន​ចេញ​ពី​ជីវិត​របស់​យើង។ តាម​ទម្លាប់​គឺ​គេ​យក​អំបិល​មួយ​កូន​ចាន​តូចៗ​ទៅ​ដាក់​តាម​ជ្រុង​នៃ​ផ្ទះ ដើម្បី​ប្រឆាំង​នឹង​វិញ្ញាណ​អាក្រក់ ហើយ​នាំ​តែ​ភាព​រុងរឿង​ចូល​ក្រុម​គ្រួសារ។

ជាង​នេះ​អ្នក​ក៏​អាច​រោយ​អំបិល​នៅ​លើ​ស្មា​ផ្នែក​ខាង​ឆ្វេង ឬ​ងូត​ទឹក​អំបិល ដែល​គេ​ជឿ​ថា​នេះ​ជា​មធ្យោបាយ​របស់​ចាស់​បុរាណ​ក្នុង​ការ​បណ្តេញ​ភាព​អាក្រក់​ចេញ​ពី​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក