ជ្រើសរើសថូមួយ ដើម្បីដឹងថា តើ ៧ ថ្ងៃ​បន្ទាប់ អ្នកនឹងជួបរឿងអ្វី?

តាមរយៈថូទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវថូមួយ ហើយទៅផ្ទៀងផ្ទាត់ចម្លើយមើលទាំងអស់គ្នា តើនៅកំឡុងពេល ៧ ថ្ងៃបន្ទាប់ អ្នកអាចនឹងជួបរឿងអ្វីខ្លះ?

ថូទី ១

1

រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅចន្លោះពេលមួយសប្តាហ៍បន្ទាប់ ដ្បិតបើអ្នកជួបបញ្ហាអ្វីពីមុនក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក។

ថូទី ២

2

សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។

ថូទី ៣

3

អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក