ក្នុងទំនាក់ទំនងស្នេហា មិនមែនគ្រាន់តែហាមាត់ស្រលាញ់ ហើយអាចចាប់ផ្តើមជាមួយគ្នាបាននោះទេ ដោយស្នេហាដ៏ជាក់លាក់មួយ គឺទាមទារការមើលចិត្តគ្នា និងស្វែងយល់ពីគ្នាឲ្យបានច្បាស់លាស់សិន។
ក្នុងអត្ថបទនេះ យើងមកសាកល្បងតាមរយៈការតេស្តបែបវិទ្យាសាស្រ្ត ដោយគ្រាន់តែអ្នកជ្រើសរើសនូវដបវេទមន្តមួយ ដើម្បីដឹងថា តើមនុស្សប្រភេទណាដែលសក្ដិសមនឹងអ្នកបំផុតក្នុងន័យស្នេហា?
ដបវេទមន្តទី ១
អ្នកជាមនុស្សដែលមិនសូវចេះទ្រគេនោះទេ សកម្មភាពខ្លះអ្នកធ្វើបាន តែអ្នកដទៃធ្វើមិនបាន ស្តាប់ទៅវារាងអាត្មានិយមបន្តិច តែអ្នកជាមនុស្សមានបេះដូងធំ ចិត្តទូលាយ មិនចេះតែដើរធ្វើបាបនរណានោះទេ។
បើនិយាយពីមនុស្សដែលអាចសម្របនឹងអ្នកបាន គឺលុះត្រាតែគេជាមនុស្សមានភាពឆ្លាតវៃ ចេះបត់បែនតាមសភាពការណ៍ ហើយដឹងពីវិធីក្នុងការផ្តល់ឲ្យអ្នកនូវអ្វីដែលអ្នកចង់បាន។ មនុស្សដែលស្ងាត់ស្ងៀមពេក ហើយធ្វើអ្វីរៀងយឺតយ៉ាវនោះ គឺមិនមែនជាគូស្នេហ៍ដែលត្រូវនឹងអ្នកឡើយ។
ដបវេទមន្តទី ២
អ្នកនឹងជួបនូវគូស្នេហ៍ដែលអាចផ្តល់ភាពរីករាយ និងសំណើចជាប្រចាំដល់អ្នក។ គេជាមនុស្សរួសរាយម្នាក់ ហើយចូលចិត្តនូវបទពិសោធន៍ថ្មី ជាពិសេសគឺការធ្វើដំណើរកម្សាន្ត។
និយាយទៅគូស្នេហ៍របស់អ្នក នឹងពុំមែនជាមនុស្សដែលស្ងប់ស្ងៀម ឬមិនសូវចេះនិយាយនោះទេ ផ្ទុយទៅវិញគេជាមនុស្សនិយាយស្តីច្រើន ហើយប្រើអារម្មណ៍ខ្ពស់ និងពូកែខាងបង្កើតរឿងរ៉ូមែនទិកខ្លាំងណាស់។
ដបវេទមន្តទី ៣
គូស្នេហ៍ដែលសក្ដិសមនឹងអ្នកបំផុត គឺជាមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាព និងកក់ក្តៅបំផុតពេលនៅក្បែរគេ។
ម្នាក់នោះគេជាមនុស្សដែលអ្នកអាចចែករំលែកបាននូវគ្រប់រឿង មិនថាតែបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ ឬផែនការណ៍អនាគតនានា គេអាចផ្តល់យោបល់ ឬជាអ្នកពិគ្រោះបានគ្រប់ស្ថានភាពទាំងអស់។ បើបានជួបគេហើយ អ្នកគួរតែថែរក្សាគេឲ្យបានល្អផង ព្រោះម្នាក់ហ្នឹងហើយគេអាចក្លាយជាដៃគូជីវិតរបស់អ្នកទៅថ្ងៃខាងមុខដ៏យូរអង្វែង។
ដបវេទមន្តទី ៤
អ្នកជាមនុស្សដែលចរិតរាងនៅក្មេងខ្ចីបន្តិច ដូច្នេះហើយគូស្នេហ៍ខាងមុខ គឺទាមទារឲ្យគេជាមនុស្សចាស់ទុំ មិនប្រកាន់ច្រើន មានការអត់ធ្មត់ខ្ពស់ ទើបអាចរស់នៅចុះសម្រុងជាមួយអ្នកបាន។
បើអ្នកជាភ្លើង យកប៉ះភ្លើងដូចគ្នា នោះមិនគង់វង្សឡើយ តែបើម្នាក់នោះជាទឹក ទើបអាចមកបន្សាបភ្លើង ក្លាយជាស្នេហ៍ស្អិតរមួតទៅមុខបាន។ អ្នករឹងរូស តែអ្នកក៏មានចិត្តទន់ភ្លន់ ឆាប់ខឹង ឆាប់បាត់ មិនចេះគុំយូរឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក