បណ្ដាំ​ទេវតា​ទ្រព្យ រាប់​ឈ្មោះ​ម្ចាស់​ឆ្នាំ ៣ អង្គុយ​ស្ងៀម​ក៏​លុយ​ចូល ហូរ​ចេញ​អស់​គ្រោះ​នៅ​ចុង​ឆ្នាំ ២០២៤

តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​កំណត់​តាម​បណ្តាំ​ទេវតា​ទ្រព្យ រាប់​ចូល​ជា​ឆ្នាំ​មាន​ឆ្នាំ​បាន ជោគជ័យ​ជួប​សំណាង​នៅ​ចុង ២០២៤ ខាង​មុខ។ តុះ​ទៅ​មើល​ទាំង​អស់​គ្នា តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​រកា - មាន់

Uonx9w4fm5tdgzjuy0vmtu8vslis3y1w

ជា​មនុស្ស​ម៉ឺងម៉ាត់ ឲ្យ​តម្លៃ​លើ​ការ​ខិតខំ​ព្យាយាម​របស់​ខ្លួន​ឯង និង​តែងតែ​ប្រឹងប្រែង​នូវ​គ្រប់​ភារកិច្ច​ទាំង​អស់​ចំពោះ​មុខ។ ពេលវេលា​ចុង​ឆ្នាំ ២០២៤ រាសី​ម្ចាស់​ឆ្នាំ​មាន់ ឡើង​ខ្ពស់​ខ្លាំង ហើយ​ការ​យាយី ចេតនា​មិន​ល្អ​ទាំង​ឡាយ ពី​ជន​ជិត​ឆ្ងាយ នឹង​ត្រូវ​គេ​ផាត់​មិន​ឲ្យ​មក​ជិត។

នៅ​កំឡុង​ពេល​ខាង​មុខ មាន់​រងាវ​ឡើង​ដូច​ហៅ​ទ្រព្យ ហៅ​សំណាង ប្រមូល​ផ្តុំ​សុទ្ធ​តែ​ចំណូល ប្រាក់​ចំណេញ​ចូល​មក​ក្នុង​ផ្ទះ។ អ្នក​នឹង​ទទួល​បាន​ការ​វិវត្ត​នៃ​ដំណាក់​កាល​ដ៏​ធំ​មួយ​ក្នុង​ជីវិត ផ្តើម​ឲ្យ​មាន​ការងារ​ល្អ ប្រាក់​ចំណូល​ចូល​ខ្ពស់​ជាង​ពេល​មុនៗ ជា​រួម​កើត​តែ​ភាព​រុងរឿង លែង​ខ្វាយខ្វល់​អ្វី​ទាំង​អស់។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2630_photo1582015940002 1582015940260 Crop 15820160325861281869430

រី​ឯ​មនុស្ស​កើត​ឆ្នាំ​គោ តែង​មាន​ចរិត​លក្ខណៈ​ស្មោះត្រង់ មាន​ចិត្ត​ទូលាយ រាប់អាន​គ្នា​ដោយ​ចេះ​យោគយល់​អធ្យាស្រ័យ ហើយ​តែង​ប្រមូល​ផ្តុំ​ទំនាក់ទំនង​ល្អ​នៅ​ជុំវិញ​ខ្លួន​ជានិច្ច។ នេះ​មិន​ចេះ​ខ្លាច​បរាជ័យ បើ​ដួល​ក៏​តែង​លើក​ទឹកចិត្ត​ខ្លួន​ឯង ឲ្យ​ក្រោក​ឡើង​មក​វិញ ពោល​មិន​ចាំ​នរណា​ហុច​ដៃ​ជួយ​ទាញ​ឡើយ។

អ្នក​តែងតែ​ជា​បុគ្គល​ល្អ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​គ្រប់​គ្នា ហើយ​នៅ​ពេល​ខាង​មុខ នឹង​មាន​គេ​នាំ​ទ្រព្យសម្បត្តិ​មក​ឲ្យ​អ្នក ឬ​នាំ​សំណាង​ចូល​មក​ក្នុង​ជីវិត​អ្នក និង​ក្រុម​គ្រួសារ​ផង​ដែរ។ នៅ​ចុង​ឆ្នាំ ២០២៤ នោះ​ឯង នឹង​ទទួល​បាន​លាភ​សំណាង ចម្រុងចម្រើន អាច​លើក​កម្ពស់​ជីវភាព​ឲ្យ​កាន់​តែ​រីក រស់​ស្រួល ផុត​អស់​ទុក្ខ​ភ័យ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

4846_tranh Phong Thuy Danh Cho Tuoi Tuat

ចុង​ក្រោយ​អ្នក​កើត​ឆ្នាំ​ច តែង​មាន​ផែនការណ៍​ច្បាស់លាស់​ក្នុង​ជីវិត ធ្វើ​អ្វី​ដោយ​មាន​ច្បាប់​ក្រម​តាម​លំដាប់លំដោយ ហើយ​មាន​សមត្ថភាព​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​យ៉ាង​ឆាប់​រហ័ស តាម​រយៈ​ពាក្យ​សម្តី​ដ៏​ប៉ិនប្រសព្វ។

ផ្នែក​ទ្រព្យ​ឡើង​ល្អ​ក្រៃលែង​នៅ​ពេលវេលា​ចុង​ឆ្នាំ ២០២៤ ខាង​មុខ ដូច​មាន​ផ្កាយ​សំណាង​រះ​ឡើង​ខ្ពស់ បើក​ផ្លូវ​ឲ្យ​ទូលាយ រក​លុយ​ទិញ​ផ្ទះ​ទិញ​ឡាន សល់​ចំណូល​ពេញ​កុង​ធនាគារ​ថែម​ទៀត​ផង។ ទាំង​ជីវិត​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​គឺ​ល្អ​ព្រម​គ្នា នាំ​ឲ្យ​កើត​តែ​វិបុលភាព និង​សុភមង្គល​មិន​ថា​ទៅ​ទី​ជិត​ទី​ឆ្ងាយ។ ទាំង​នេះ​ក៏​សុទ្ធ​ជា​រង្វាន់ តប​ដល់​ការ​ខិតខំ​អស់​រយៈ​កាល​ជា​យូរ​របស់​អ្នក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក