ស្ត្រីឆ្នាំទាំង ៣ ពូកែរកលុយណាស់ ចេះចាប់យកឱកាស ច្បាស់លាស់ ម៉ឺងម៉ាត់ ក្ដោបក្ដាប់លុយកាក់បានល្អ

យោងតាមក្បួនហោរាទស្សន៍ទាយបានឱ្យដឹងថា ស្ត្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ គឺជាមនុស្សដែលមានភាពប៉ិនប្រសប់រាល់គ្រប់កិច្ចការងារទាំងក្នុងផ្ទះ និងក្រៅផ្ទះ។ ក្រៅពីនេះ ស្ត្រីទាំងនេះក៏ជាមនុស្សដែលរហ័សរហួន ពូកែរកលុយ និងចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អផងដែរ ដែលជាហេតុធ្វើឱ្យពួកគេមិនដែលខ្វះខាតរឿងលុយកាក់ ឬពិបាកមុខក្រោយនោះឡើយ។

Cover Copy

១. ឆ្នាំកុរ ៖ ស្ត្រីដែល​កើត​ឆ្នាំ​ជ្រូក ជានុស្សមាន​ចរិត​ស្លូតបូត សុភាពរាបសារ និង​ចេះ​គិតគូរ​មត់ចត់។ ក្នុងឆ្នាំ ២០២៤ នេះនឹងក្លាយជាឆ្នាំនៃបញ្ហាប្រឈមជាច្រើន ក៏ជាឱកាសដ៏អស្ចារ្យសម្រាប់ពួកគេផងដែរ។ ពួកគេនឹងសម្រេចបាននូវរបកគំហើញធំៗ និងការរីកចម្រើនក្នុងអាជីពការងារ ហើយអាចទទួលបានឱកាសដែលមិននឹកស្មានដល់។ អ្វី​ដែល​សំខាន់​នោះ​គឺ​ពួកគេ​ត្រូវ​ប្រឹងប្រែង​ជា​មុន​សិន អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន។ បើ​និយាយ​ពី​លាភ​សំណាង អ្នកឆ្នាំ​ជ្រូក​នឹង​ឈាន​ទៅ​រក​ភាព​សម្បូរ​ហូរហៀរ តាម​រយៈ​ការ​វិនិយោគ ការ​សហការ ឬ​ចំណូល​ដែលមាប្រភពមកពីគ្រប់ផ្នែកទាំងអស់។

ជាងនេះទៅទៀត អ្នកដែលកើតក្នុងឆ្នាំជ្រូក ក៏នឹងជួបមនុស្សមានឫទ្ធានុភាពខ្លាំងពូកែ ដែលនឹងជួយឱ្យសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនក្នុងការងារ និងទ្រព្យសម្បត្តិ។ អ្នកដែលកើតក្នុងឆ្នាំជ្រូកគួរតែរក្សាអាកប្បកិរិយាវិជ្ជមានក្នុងឆ្នាំ ២០២៤ ចាប់យកឱកាស និងប្រើប្រាស់ធនធានជុំវិញខ្លួនឱ្យបានល្អ។ ជាមួយគ្នានេះ អ្នកក៏គួរតែរៀបចំផែនការហិរញ្ញវត្ថុឱ្យបានល្អ ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើងដែលយើងមិនបានដឹងមុន។

១

២. ឆ្នាំរកា ៖ កម្រ​មាន​អ្នក​ណា​ធ្វើ​ការ​លំបាក​ដូច​មនុស្ស​ស្រី​កើត​ឆ្នាំ​រកាណាស់ គឺពួកគេ​អាច​ធ្វើ​ការ​បានទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​នឿយ​ហត់។ ស្មារតី​សាទរ​នេះ​ជួយ​ពួកគេ​ឱ្យ​មាន​តម្លៃ​ខ្ពស់​ក្នុង​ក្រុម និង​ទទួលបានពរជ័យច្រើនពីទេវតា។ ជាមួយនឹងរូបរាងដ៏ប្រណិត និងសុភាពរបស់នាង គ្មាននរណាម្នាក់នឹកស្មានថា ស្ត្រីឆ្នាំនេះមានភាពរឹងមាំ និងក្លាហានមិនគួរឱ្យជឿនោះទេ។ នៅ​កន្លែង​ធ្វើការ​គេ​ធ្វើ​សកម្មភាព​យ៉ាង​មោះមុត​រហូត​ដល់​ចប់ គ្មាន​អ្នក​ណា​គិត​ថា​អាច​បំបាក់ពួកនាងបានឡើយ។ ថ្វីដ្បិតតែពួកគេមិនចូលចិត្តបញ្ចេញយោបល់ច្រើនក៏ដោយ ប៉ុន្តែភាពស្រស់ស្អាតដែលផុសចេញពីរូបរាង និងចំណេះដឹងបានជួយឱ្យស្ត្រីទាំងនេះមើលទៅកាន់តែលេចធ្លោគ្រប់ទីកន្លែង។

ដើមឡើយស្ត្រីឆ្នាំមាន់ គឺជាមនុស្សដែលមានជោគវាសនាដ៏ថ្លៃថ្នូ បានទទួលជំនួយពីមនុស្សជាច្រើនក្នុងដំណើរជីវិតរបស់នាងដើម្បីអភិវឌ្ឍខ្លួន និងក្លាយជាអ្នកមាន ដូច្នេះហើយនាងតែងតែមានសំណាង ហើយជំនួញបានប្រព្រឹត្តទៅដោយរលូន ជួយឱ្យនាងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ មនុស្សស្រីឆ្នាំមាន់​ក៏​មាន​ភាពម៉ឺងម៉ាត់​ខ្លាំង​ចំពោះ​ហិរញ្ញវត្ថុ និង​ខិតខំ​រក​លុយ​ដើម្បី​ក្លាយជា​អ្នកមាន​។ មិនធ្វើឱ្យព្រះ​​ខក​បំណង​ឡើយ ស្ត្រី​ជា​ច្រើន​កើត​ឆ្នាំ​រកា ក្លាយ​ជា​អ្នក​មាន​ត្រឹមតែ​មួយ​រំពេច។ ជីវិត​ពោរពេញ​ដោយ​ភាពសម្បូរសប្បាយធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ច្រណែន។

២

៣. ឆ្នាំវក ៖ ភាពក្លាហាន និងមោះមុត គឺជាគុណសម្បត្តិធំរបស់ស្ត្រីដែលកើតក្នុងឆ្នាំស្វា មិនថាជួបបញ្ហា ការលំបាក ព្យុះភ្លៀងយ៉ាងណាទេ ក៏ស្ត្រីទាំងនេះនៅតែពុះពារកាន់តែខ្លាំង ឆន្ទៈ​របស់គេ​កាន់តែ​រឹងមាំ​ឡើង​។ ជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានយ៉ាងងាយ និងបត់បែន ស្ត្រីកើតឆ្នាំនេះអាចចុះហត្ថលេខាលើកិច្ចសន្យាដែលរកចំណូលបានច្រើន។ ដោយសារតែនាងរកចំណូលបានច្រើន ហើយត្រូវបានគេស្គាល់ថាជាស្ត្រីមួយរូបដែលមានទ្រព្យសម្បត្តិលឿនបំផុត។

មានភាពរហ័សរហួន និងប៉ិនប្រសប់ដូចស្វានៅក្នុងព្រៃ ស្ត្រីកើតឆ្នាំស្វាអាចបង្កើតទំនាក់ទំនងប្រកបដោយគុណភាពជាច្រើន។ "មានឈាមភាពជាអ្នកដឹកនាំ" ហូរនៅក្នុងខ្លួនពួកគេពួកគេត្រៀមខ្លួនជាស្រេចដើម្បីតាំងជំហរ និងកសាងទ្រព្យសម្បត្តិកសាងអាណាចក្រផ្ទាល់ខ្លួន។ សមត្ថភាពក្នុងការគ្រប់គ្រងលុយរបស់ស្ត្រីទាំងនេះមិនធម្មតាទេ នាងដឹងពីរបៀបវិនិយោគលុយដើម្បីរកលុយ។ ស្ត្រីទាំងនេះនឹងបានក្លាយជាអ្នកមានកាន់តែខ្លាំងឡើង ដោយមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលមនុស្សគ្រប់គ្នាកោតសរសើរ៕