ម៉ោងលាភចូលហើយ! ម្ចាស់ឆ្នាំទាំង ៣ សំណាងទាំងលុយកាក់ ការងារ កេរ្តិ៍ឈ្មោះកាន់តែល្អឥតខ្ចោះ

ហោរាសាស្ត្រ​បានទស្សន៍ទាយថា សម្រាប់​ ១៥​ ថ្ងៃ​ដំបូង​នៃ​ខែ​ឧសភា បង្ហាញ​ថា អ្នកឆ្នាំទាំង ៣ ​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់ លុយហូរចូលក៏កាន់តែច្រើន។

Cover Copy

១. ឆ្នាំរោង ៖ អ្នកឆ្នាំរោងជាមនុស្សដែលឧស្សាហ៍ព្យាយាមបំផុត។ ហោរាសាស្ត្រ​និយាយ​ថា​អ្នក​កើត​ឆ្នាំ​រោង ធ្វើ​ការ​ដោយ​សាទរ និង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព។ ជាពិសេសនៅពេលដែលមនុស្សកើតឆ្នាំរោង ជួបនឹងការលំបាក ក៏មិនខ្លាចរអា ប្រឹងប្រែងគិតរកដំណោះស្រាយ មិនព្រមចុះចាញ់នឹងវាសនា។ ការ​ប្រឹងប្រែង​របស់​អ្នក​កើត​ឆ្នាំ​រោង ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់​គ្នា។ ជាពិសេស​យូរៗ​ទៅអ្នកនឹងទទួលបាន​ការងារ​សំខាន់ៗ​ច្រើន​នាំ​មក​នូវ​ប្រាក់ចំណេញ​ខ្ពស់​។

អ្នកដែលកើតក្នុងឆ្នាំរោង មានភាពវៃឆ្លាត ឧស្សាហ៍ព្យាយាម បើធ្វើការងារជាអ្នកដឹកនាំ ពួកគេមានចក្ខុវិស័យ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុម។ ដោយសារកត្តាល្អទាំងនេះ អ្នកឆ្នាំរោងត្រូវបានទស្សន៍ទាយថា ជាឆ្នាំមួយក្នុងរាសីចក្រដែលនឹងមានជោគវាសនាក្នុង ១៥ថ្ងៃដំបូងនៃខែឧសភានេះ។ ទ្រព្យ​សម្បត្តិ​របស់​​អ្នកនឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​ជីវិត​ក្រោយ​មក​ក៏​កាន់​តែ​រីក​ចម្រើន។ អ្នក​កើត​ឆ្នាំ​រោង មាន​សំណាង​បាន​ទ្រព្យ​សម្បត្តិ​ក្នុង​រយៈពេល ១៥​ថ្ងៃ​ខាង​មុខ។

4a07b361bdf5b004ff753f85188d0eec

២. ឆ្នាំថោះ ៖ អ្នកដែលកើតឆ្នាំថោះ តែងតែឱ្យតម្លៃលើការងាររបស់ខ្លួន ហើយចង់សម្រេចបាននូវការអភិវឌ្ឍន៍ដ៏អស្ចារ្យនាពេលអនាគត ទទួលបានទ្រព្យសម្បត្តិច្រើន និងនាំមកនូវជីវិតរុងរឿង និងសុភមង្គលដល់អ្នកជុំវិញខ្លួន។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំទន្សាយ តែងតែត្រៀមខ្លួនដើម្បីចាប់យកឱកាសល្អៗ ដើម្បីអភិវឌ្ឍខ្លួន ដោយសង្ឃឹមថានឹងទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់លើ។

ហោរាសាស្រ្ត ១៥ថ្ងៃដំបូងនៃខែឧសភា សម្រាប់អ្នកកើតឆ្នាំទន្សាយនាពេលខាងមុខនឹងមានផ្លូវនាំសំណាង មានលុយចូលហោប៉ៅ កាន់តែច្រើន ជួយឱ្យអ្នកកើតឆ្នាំថោះ កាន់តែមានទំនុកចិត្ត ចាប់យកឱកាសល្អ និងមានឱកាសទូលំទូលាយ អនាគតភ្លឺស្វាង។

0db7ec9d3ea9f28c0402d686910cc757

៣. ឆ្នាំជូត ៖ ឆ្នាំជូត ជា​ឆ្នាំ​មាន​សំណាង​មួយដែល​ត្រូវ​ព្រះ​នៃ​ទ្រព្យសម្បត្តិ ងាយ​ទទួល​ជោគជ័យ​ជាង​អ្នក​ដទៃ។​ សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ទទួលបាន​ការជឿជាក់​ពី​អតិថិជន និង​ដៃគូ​សហការ​ប្រព្រឹត្តទៅ​ដោយ​រលូន​។ វិនិយោគិនក៏ស្វែងរកគម្រោងល្អដែលនាំមកនូវប្រាក់ចំណេញខ្ពស់។ ​អ្នក​កើត​ឆ្នាំ​ជូត ឧស្សាហ៍​ព្យាយាម​មិន​ខ្លាច​ការ​លំបាក​ឡើយ ទើប​មាន​ការ​ជឿជាក់​ខ្ពស់​ពី​ថ្នាក់លើ និង​មិត្តរួមការងារ។ ក្នុង​ពេល​ខាង​មុខ អ្នក​កើត​ឆ្នាំ​ជូត នឹង​អាច​កាន់​តំណែង​សំខាន់ៗ នាំ​ប្រាក់​ចំណេញ​ច្រើន​ដល់​ក្រុមហ៊ុន និង​ខ្លួន​ឯង៕