ជ្រើសរើសរូបភាពមនុស្សស្រីមួយ អាចលាតត្រដាងច្បាស់ៗពីអារម្មណ៍ខាងក្នុងរបស់អ្នក

ក្នុងចំណោមរូបភាពមនុស្សស្រីទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈការជ្រើសរើសរបស់អ្នក យើងអាចបង្ហាញនូវអារម្មណ៍ពីខាងក្នុងរបស់អ្នក នៅពេលនេះបាន៖

រូបភាពទី ១

1

អ្នកជាមនុស្សដែលមានភាពអត់ធន់និងតស៊ូ អ្នកចូលចិត្តការប្រថុយ តែឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់។ សរសើរអ្នកមួយគឺត្រង់ថា រាល់ស្ថានភាពបញ្ហាទាំងឡាយ អ្នកមានមធ្យោបាយក្នុងការគ្រប់គ្រងចិត្ត មិនឲ្យធ្វើអ្វីដោយជ្រួលច្របល់ឬតក់ក្រហល់ពេកនោះទេ។

ការអត់ធ្មត់ អត់ធន់ ការចេះរង់ចាំ គឺសំខាន់ណាស់ ហើយមិនសុទ្ធតែមនុស្សរាល់គ្នាអាចមានវាឡើយ ម្ល៉េះក៏អរគុណដល់ធម្មជាតិដែលផ្តល់ឲ្យអ្នកនៅចំណុចអំណោយទានទាំងអស់នេះ ពោលវានឹងចូលរួមចំណែកត្រួសត្រាយជួយអ្នកឲ្យទទួលបានរង្វាន់សម្រាប់ជីវិតនៅពេលខាងមុខ។

រូបភាពទី ២

2

អ្នកមានសមត្ថភាពអស្ចារ្យក្នុងការស្វែងយល់ពីអារម្មណ៍របស់មនុស្ស អ្នកងាយយល់ពីគេ ឆាប់ដឹងថាគេជាមនុស្សបែបណា ដែលនាំឲ្យអ្នកមិនងាយទាស់ពាក្យ ឬទទួលបានការស្អប់ពីអ្នកដទៃឡើយ ពោលអ្នកចេះសម្របទៅតាមមនុស្សគ្រប់បែបទាំងអស់។

ទន្ទឹមនឹងនេះ អ្នកក៏ជាមនុស្សរឹងមាំ និងមានបេះដូងទូលាយ រមែងជួយយកអាសាអ្នកដទៃ ហើយមនុស្សដែលនៅក្បែរខ្លួនអ្នក ពួកគេរមែងទទួលបានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាពជាទីបំផុត។ តែពេលខ្លះ សម្របតាមគេពេក លះបង់ភាពជាខ្លួនឯងពេក ក៏នាំឲ្យកើតតែភាពហ្មងសៅ ក្តៅក្រហាយត្រលប់មកខ្លួនឯងទៅវិញ ជារួម ខំធ្វើគុណបែរជាបានទោស។

រូបភាពទី ៣

3

អ្នកជាមនុស្សដែលរួសរាយខ្លាំងណាស់ ដែលនាំឲ្យអ្នកមានមិត្ត មានគេរាប់រកច្រើនក្នុងសង្គម។ ហេតុនេះហើយអ្នករមែងមានគេជួយច្រើន ទៅណាក៏មិនខ្វះមិត្តដែរ ហើយលំបាកប៉ុណ្ណាក៏ច្រើនតែមានគេមកជួយទាញដៃឲ្យក្រោកវិញដែរ។

តែយ៉ាប់ត្រង់រឿងម្យ៉ាង គឺពេលពិបាក អ្នកមិនចូលចិត្តស្រែកប្រាប់ ឬត្អូញត្អែរឲ្យត្រចៀកអ្នកដទៃលឺ បែបនេះ ទាល់តែមនុស្សដែលស្និទ្ធនឹងអ្នកបំផុត ឬគេព្យាយាមចង់ដឹង ចង់យល់ពីអ្នកបំផុត ទើបអាចដឹងលឺពីការលំបាករបស់អ្នកបាន។ ខុសពីមនុស្សមួយចំនួន បែរមើលឃើញស្នាមញញឹមក្លែងក្លាយ ហើយគិតថាអ្នកកំពុងសប្បាយទៅវិញ។

យ៉ាងណា អំណោយទានពីធម្មជាតិនេះ ក៏ជាកត្តានាំឲ្យអ្នកឈរជើងយ៉ាងរឹងមាំមកទល់សព្វថ្ងៃ ហើយវាមិនសុទ្ធតែគ្រប់គ្នាក្នុងលោកអាចទទួលបានឡើយ។

រូបភាពទី ៤

4

អ្នកជាមនុស្សដែលពោរពេញដោយការគិតបែបច្នៃប្រឌិត ហើយអាចដោះស្រាយបញ្ហានានាបានដោយជោគជ័យ និងគិតបានរហ័សបំផុត។ អ្នកមានគំនិត មានយោបល់មិនចេះអស់ ពោលគឺគ្មានដែនកំណត់ ដែលអ្នករមែងគិតឃើញអ្វីដែលថ្មីជានិច្ច។ ជីវិតអ្នកមិនសូវពឹងផ្អែកទៅលើអ្នកដទៃពេកទេ ធ្វើអ្វីក៏អ្នកគូសវាសវាដោយខ្លួនឯងដែរ។

របៀបធ្វើការរបស់អ្នក មិនសូវចូលចិត្តធ្វើជាក្រុម សឹងតែភារកិច្ចខ្លះ បើអាចក្តោបយកមកសម្រេចតែឯងបាន គឺសុំធ្វើតែឯង មិនចូលចិត្តសហការគ្នាច្រើននោះឡើយ។ អ្នកជាមនុស្សឯករាជ្យ ពូកែគិត តែមិនពូកែក្នុងការប្រាស្រ័យទាក់ទង ស្គាល់មនុស្សតិច តែមួយពីរ ដែលអ្នកស្គាល់ គឺខ្លឹម គឺមនុស្សមានប្រយោជន៍គួរជាទីរាប់អាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក