ជ្រើសរើសផ្កាកុលាបមួយ ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណា ក្នុងទំនាក់ទំនងស្នេហា?

តាមរយៈផ្កាកុលាបទាំង ៤ ដូចបង្ហាញខាងក្រោម យើងអាចទស្សន៍ទាយដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក ក្នុងន័យស្នេហា។ ចូរជ្រើសរើស ១ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖

ផ្កាកុលាបទី ១

1

ផ្កាមួយទងនេះ បង្ហាញច្បាស់ថាអ្នកជាមនុស្សដែលមិនចេះតែបើកបេះដូងទទួលយកនរណាម្នាក់នោះទេ។ អ្នកគិតល្អិតល្អន់ខ្លាំងណាស់ ហើយមើលសូម្បីតែចំណុចតូចៗក្នុងន័យស្នេហា។

អ្នកជឿថា រឿងរ៉ាវតូចៗគឺជាការកំណត់ឥទ្ធិពលធំសម្រាប់ទំនាក់ទំនងស្នេហារបស់អ្នក បើរឿងតូចគ្មានការយោគយល់ អធ្យាស្រ័យគ្នាផង តើឲ្យទៅចាប់ផ្តើមច្បាស់លាស់ជាមួយគ្នាយូរអង្វែងបានដោយរបៀបណា? និយាយទៅមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់ អាចថាអ្នករើសខ្លាំងណាស់ ពោលគឺចង់បានស្នេហាដ៏ល្អឥតខ្ចោះមួយ។

ផ្កាកុលាបទី ២

2

អ្នកជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ ហើយពូកែផ្អែមល្ហែមជាមួយដៃគូខ្លាំងណាស់។ អ្នកបើបានស្រលាញ់នរណាម្នាក់ហើយ គឺប្រៀបបាននឹងងប់ងុល បាក់ស្លុបទៅលើគេទាំងស្រុង ពោលពិបាកនឹងដកចិត្តពីគេបានខ្លាំងណាស់។

អ្នករមែងជាមនុស្សដែលហ៊ានលះបង់ខ្លាំង ដើម្បីតែចំណង់ស្នេហា ហើយអ្នកជាមនុស្សងាយខឹង ក៏ងាយបាត់ទៅវិញដែរ អ៊ីចឹងពេលមានទាស់ពាក្យទាស់សម្តីជាមួយដៃគូ គឺបានតែមួយឆាវៗទេ នឹងត្រូវបានគេលួងឲ្យត្រលប់មកជាធម្មតាវិញហើយ។

ផ្កាកុលាបទី ៣

3

ផ្កាទី ៣ នេះបង្ហាញថា អ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដាក់ចិត្តទៅលើនរណាម្នាក់ សម្រាប់ទំនាក់ទំនងស្នេហា។ អ្នកមានការគិតមួយតាំងពីដើមមក ថាស្នេហា គ្រោះថ្នាក់ណាស់ តែអ្នកក៏មិនអាចខ្វះវាបានដែរ។

ដោយសារតែការគិតនេះហើយ ធ្វើឲ្យអ្នកពិបាកនឹងរកបានដៃគូដ៏ច្បាស់លាស់ម្នាក់ ហើយមកទល់ពេលនេះ អ្នកដែលជ្រើសរើសរូបភាពទី ៣ មួយចំនួន ប្រហែលជាកំពុងនៅលាវ មិនទាន់មានស្នេហានៅឡើយទេ។

ផ្កាកុលាបទី ៤

4

បង្ហាញថាអ្នកជាមនុស្សដែលមានការយកចិត្តទុកដាក់ និងចេះថ្នាក់ថ្នមមើលថែបានដិតដល់ទៅលើដៃគូ។ ប៉ុន្តែអ្នកអាក្រក់រឿងមួយ កុំឆាប់មានអារម្មណ៍ធុញទ្រាន់ក្នុងទំនាក់ទំនងស្នេហាបន្តិច បែបនេះហើយលុះត្រាតែអ្នកជួបមនុស្សដែលគេចេះយកចិត្ត និងចេះបង្កើតអារម្មណ៍ល្អៗជាបន្តបន្ទាប់ដែរ តែបើប៉ះដៃគូដែលស្ងៀមស្ងាត់ ចាំតែអ្នកផ្តួចផ្តើមនោះ ក៏នៅជាមួយគ្នាមិនបានយូរឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក