ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៤ រាង​ខ្ជិល​ ស្អប់បំផុត​ការងារ​​ផ្ទះ តែ​វាសនា​ចារ​ឲ្យ​ប៉ះ​ប្តី​ល្អ មាស​មួយ​ក្រឡ​ក៏​មិន​ប្តូរ

ស្រ្តី​ដែល​មាន​ចរិត​ឧស្សាហ៍​ព្យាយាម តែងតែ​ត្រូវ​បាន​អ្នក​ជុំវិញ​ខ្លួន ស្រលាញ់​ចូលចិត្ត តែ​យ៉ាង​ណា​សម្រាប់​ស្រ្តី​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម បើ​ទោះ​បី​ជា​មិន​សូវ​ឧស្សាហ៍ ពេល​ខ្លះ​រាង​ខ្ជិល​បន្តិច​ក៏​ដោយ តែ​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​ស្វាមី ដែល​តាម​ថ្នាក់ថ្នម​មិន​ឲ្យ​ទាស់​ចិត្ត និង​ស្រលាញ់​គោរព​ឲ្យ​តម្លៃ​នាង​ខ្ពស់​ដដែល ជា​រួម​រាប់​បាន​ ថា​ជា​ស្រ្តី​សំណាង​ផុត​លេខ៖

ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ

1

មនុស្ស​ស្រី​កើត​ឆ្នាំ​ជូត មាន​ចរិត​ស្លូតបូត មិន​ទន់​ខ្សោយ​ឲ្យ​បុរស​គ្រប់គ្រង​នាង​បាន​ទេ ដោយ​នេះ​ហើយ​ជា​រូបមន្ត​ស្នេហ៍​អាថ៌កំបាំង។ បុរស​ណា​ដែល​បាន​លង់​ស្នេហ៍ ឬ​ប្រគល់​បេះដូង​ទៅ​ឲ្យ​នារី​នេះ​ហើយ គឺ​រមែង​តែងតែ​ពិបាក​រក​ផ្លូវ​ចេញ​មក​វិញ​ខ្លាំង​ណាស់។

ពេល​នៅ​លីវ ស្រ្តី​កើត​ឆ្នាំ​ជូត រមែង​ចូលចិត្ត​ជីវិត​ដែល​ភ្លក់​រសជាតិ​ថ្មី មិន​ចូលចិត្ត​នៅ​មួយ​កន្លែង តែ​ក្រោយ​រៀបការ​រួច នាង​ប្រែ​បែរ​ជា​មនុស្ស​មួយ​ផ្សេង​ទៀត ដោយ​នាង​មិន​សូវ​ចូលចិត្ត​ចេញ​ទៅ​ខាង​ក្រៅ ឬ​ជួប​នរណា​ទេ ហើយ​ការងារ​ផ្ទះ​ក៏​មិន​សូវ​ជា​សកម្ម​ខ្លាំង​ដែរ។ ប៉ុន្តែ​នាង​សំណាង សំណាង​ត្រង់​ថា បែរ​ជា​បាន​ជួប​បុរស​ដែល​ពូកែ​ខាង​ការងារ​ក្នុង​ផ្ទះ​ ពូកែ​មើល​ទុក​ដាក់​របស់របរ ទើប​ធ្វើ​ឲ្យ​នាង​មិន​សូវ​នឿយ​ខ្លាំង​ទៅ​វិញ។

ស្រ្តី​កើត​ឆ្នាំ​រោង – នាគ

2

ជា​ស្រ្តី​មាន​ភាព​ថ្លៃថ្នូរ ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​មើល​រំលង​បាន។ នាង​ក៏​ពូកែ​ខាង​ប្រើប្រាស់​ពាក្យ​ផ្អែមល្ហែម​ដែរ តែ​ក៏​មាន​ការ​គិត​ដ៏​ឈ្លាសវៃ ពូកែ ណាស់​តែ​រាង​ខ្ជិល​បន្តិច ហើយ​មនុស្ស​ស្រី​នេះ​ ស្អប់​ការងារ​ផ្ទះ​ខ្លាំង​បំផុត។

យ៉ាង​ណា​ពរជ័យ​ដែល​ឆ្នាំ​របស់​នាង​ទទួល​បាន គឺ​បាន​ជួប​បុរស​ល្អ បុរស​ដែល​អាច​ផ្តល់​ក្តីសុខ​សម្រាប់​នាង ដោយ​មិន​ប្រកាន់ទោស​ពៃ​អ្វី​ឡើយ ដ្បិត​បើ​នាង​មិន​សូវ​ពូកែ​ខាង​ការងារ​ក្នុង​ផ្ទះ​នោះ​ក៏​ដោយ។

ស្រ្តី​កើត​ឆ្នាំ​ថោះ - ទន្សាយ

Nen

ជា​ស្រ្តី​ដែល​មិន​សូវ​ឧស្សាហ៍​នោះ​ទេ មិន​ចាប់​អារម្មណ៍​ខ្លាំង​ទេ​លើ​រឿង​ការងារ​ផ្ទះ ហើយ​ស៊ូ​ជួល​ឲ្យ​គេ​មក​ធ្វើ​ជំនួស ឬ​សុំ​ឲ្យ​ប្តី​ជា​អ្នក​ជួយ​រ៉ាប់រង​ជំនួស​នាង​ទៅ​វិញ។

តែ​សំណាង​របស់​នាង ក៏​បាន​ដូច​ចិត្ត​ថែម​ទៀត ស្រ្តី​កើត​ឆ្នាំ​ទន្សាយ និយាយ​អ្វី​ក៏​ប្តី​ស្តាប់ និយាយ​អ្វី​ក៏​អាច​បន្ទន់​ចិត្ត​ប្តី ដ្បិត​បើ​បុរស​នោះ​រឹងមាំ​នៅ​ខាង​ក្រៅ​ប៉ុណ្ណា តែ​បាន​ជួប​នាង​កើត​ឆ្នាំ​ទន្សាយ បែរ​ជា​ទន់​ចិត្ត ព្រម​ធ្វើ​តាម​គ្រប់​រឿង​ទៅ​វិញ។ បើ​ទោះ​បី​នាង​រាង​មាន​ភាព​ខ្ជិលច្រអូស​បន្តិច​មែន តែ​នាង​ស្រលាញ់​គ្រួសារ ហើយ​ការពារ​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​ខូច​កិត្តិយស​គ្រួសារ​ឡើយ។

ស្រ្តីកើតឆ្នាំកុរ - ជ្រូក

មិនខុសពីស្រ្តីកើតឆ្នាំទាំង ៣ ឯទៀត ងាកមកម្ចាស់ស្រីឆ្នាំកុរ រវល់តែរឿងការងារ រកស៊ីបង្កើតចំំណូល ហើយនាងមិនសូវចូលចិត្ត ការងារក្នុងចង្រ្កាន ឬរៀបចំរបស់របរជាប្រចាំឡើយ។ តែយ៉ាងណា មិនមានន័យថា នាងជាស្រ្តីកញ្ចើធ្លុះនោះទេ គ្រាន់ថា នាងរមែងផ្តោតលើការខិតខំរកប្រាក់តាំងតែពីនៅខ្លួនមួយ ទើបឆាប់ហត់នឿយ ព្រលប់មិនទាន់ រកតែគ្រែគេងប៉ុណ្ណោះ។

ក៏ប៉ុន្តែក៏មានសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាក ដែលម្តងម្កាល នាងតែងយកចិត្តទុកដាក់ មើលទុក្ខធុរៈកូនចៅ ក៏ដូចជាស្វាមី និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ហើយទម្លាប់អស់នោះ ក៏មិនត្រូវបានប្តីដ៏ល្អរបស់នាង រាប់ជារឿងធំដុំអ្វីដែរ ព្រោះយល់ពីគ្នាច្បាស់ និងចេះមានការអធ្យាស្រ័យ ហើយជួយគ្នាទៅវិញទៅមក មិនចាំតែមើលបំណាំដៃគូម្ខាងឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក